ភ្នំពេញ៖ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា MedCREATE នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយមន្ទីរពេទ្យថ្មីមួយទៀត នៅក្នុងប្រទេសម៉ាឡេស៊ី ឈ្មោះ «Subang Jaya Medical Centre» ដើម្បីផ្តល់ភាពកាន់តែទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា ដែលមាន បំណងស្វែងរកសេវាព្យាបាលនៅក្រៅប្រទេស។
ការចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង Med CREATE និងមន្ទីរពេទ្យ Subang Jaya Medical Centre ខាងលើនេះ គឺប្រព្រឹត្តឡើងនៅសណ្ឋាគារ សាន់និងម៉ូន ក្នុងរាជធានីភ្នំពេញ បន្ទាប់ពីបើកសិក្ខាសាលាចែក រំលែកចំណេះដឹងពីបញ្ហា «ជំងឺមហារីកសុដន់» ពីសំណាក់លោកស្រីវេជ្ជបណ្ឌិតឯកទេសមកពីប្រទេសម៉ាឡេស៊ី ដើម្បីផ្តល់ពីវិធីសាស្ដ្រស្វែងរករោគសញ្ញា និងការព្យាបាលដ៏មាន ប្រសិទ្ធភាពជូនដល់អ្នកចូលរួមដែលចំនួនប្រមាណជិត ១០០ នាក់ នាវេលាថ្ងៃទី២៥ខែកុម្ភះ ២០២៤ នេះ។ខណះ ជំងឺមហារីកសុដន់ដែលចាត់ទុកជាប្រភេទមហារីកជាទូទៅច្រើនកើតលើស្តី្រ រីឯ បុរសក៏អាចវិវត្តទៅជាមហារីកសុដន់នេះដែរ បើទោះបីជាការកើតនៃជំងឺនេះកើតឡើងដោយកម្រក៏ដោយ ។ហើយការធ្វើរោគវិនិច្ឆ័យរកឃើញឆាប់រហ័សនៃមហារីក បង្កើនឱកាសច្រើនក្នុងការទទួលបានការព្យាបាលបានជោគជ័យ។
នៅក្នុងឱកាសនោះលោក រ័ត្ន សុចាន់ នាយកប្រតិបត្តិផ្នែក ទីផ្សារ និងអាជីវកម្ម នៃMedCREATE ក៏ថ្លែងប្រាប់អ្នកចូលរួមឲ្យបានដឹងផងដែរថា MedCREATE គឺជាការិយាល័យតំណាងមន្ទីរពេទ្យអន្ដរជាតិឈានមុនគេ ក្នុងប្រទេសកម្ពុជា ចាប់ពីតាំងពីឆ្នាំ២០១៦ កន្លងមក តែងតែសិប្រឹក្សាយ៉ាងល្អិតល្អន់ និងស្វែងរកនូវដៃគូ មន្ទីរពេទ្យ ដែលមានគុណភាព និងសេវាកម្មល្អ សម្រាប់ផ្តល់ការព្យាបាលនូវប្រភេទជំងឺទាំងធ្ងន់ និងស្រាល និងការសង្រ្គោះបន្ទាន់ដល់អ្នកជំងឺ ។
លោក រ័ត្ន សុចាន់ បន្តឲ្យដឹងថា សម្រាប់អ្នកជំងឺសង្រ្គោះបន្ទាន់វិញ ការិយាល័យតំណាងមន្ទីរពេទ្យអន្តរជាតិប្រចាំកម្ពុជា នឹងផ្តល់នូវសេវារថយន្ត និងយន្តហោះសង្រ្គោះបន្ទាន់ទៅកាន់79ប្រទេសផងដែរ ខណះ MedCREATE បានធ្វើការសហការដោយផ្ទាល់ជាមួយមន្ទីរពេទ្យល្បីៗជា ច្រើន នៅក្នុងប្រទេសចំនួន៤ រួមមាន ប្រទេសថៃ, ប្រទេសឥណ្ឌា, ប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ី៕




















