អាមេរិក៖ ក្រុមជួយសង្គ្រោះដែលកំពុងជីកកកាយ កម្ទេចថ្មអគារខុនដូដួលរលំមួយនៅរដ្ឋ Florida កំពុងប្តូរពីបេសកកម្មស្វែងរក និងជួយសង្គ្រោះទៅជាកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ។

ការសម្រេចចិត្តនេះកើតឡើងប្រហែលពីរសប្ដាហ៍បន្ទាប់ពីអគារ Champlain Towers South កម្ពស់ ១២ជាន់បានដួលរលំទាំងកណ្ដាលអធ្រាត្រ។ មន្ត្រីក្រុង Surfside បាននិយាយថា ជនរងគ្រោះចំនួន ៤៦នាក់ត្រូវបានរកឃើញ ហើយ ៩៤នាក់កំពុងបាត់ខ្លួននៅឡើយ។ គ្មានអ្នករស់រានមានជីវិតត្រូវបានគេរកឃើញទេចាប់តាំងពីការដួលរលំដំបូង ហើយក្រុមអ្នកជួយសង្គ្រោះបាននិយាយថា ជនរងគ្រោះជាច្រើនត្រូវបានគេរកឃើញនៅលើគ្រែរបស់ពួកគេ។
ព័ត៌មានដែលថា បេសកកម្មជួយសង្គ្រោះត្រូវបានបញ្ចប់នៅក្នុងកិច្ចប្រជុំឯកជនមួយ កាលពីថ្ងៃពុធរវាងក្រុមគ្រួសារនៃអ្នកបាត់ខ្លួន និងប្រធានអង្គភាពពន្លត់អគ្គិភ័យប្រចាំតំបន់ Miami លោក Raide Jadallah៕
អត្ថបទ៖ សុខមាន