យោងតាមមន្ត្រីអាមេរិក២រូប សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារលើគោលដៅនានារបស់ក្រុមចលនាហ៊ូទី នៅក្នុងប្រទេសយេម៉ែន កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ ដែលក្លាយជាការវាយប្រហារដោយក្រុមចម្រុះអន្តជាតិលើកទី៤ លើក្រុមឧទ្ទាមគាំទ្រដោយអ៊ីរ៉ង់។

យោងតាមសេចក្ដីថ្លែងការណ៍មួយពីក្រុមប្រទេសចម្រុះ ការវាយប្រហារបានចំលើគោលដៅ១៨កន្លែងទូទាំងទីតាំងចំនួន៨ រួមទាំងឃ្លាំងស្តុកអាវុធក្រោមដី ឃ្លាំងស្តុកមីស៊ីល ប្រព័ន្ធវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ប្រព័ន្ធការពារដែនអាកាស រ៉ាដា និងឧទ្ធម្ភាចក្រមួយគ្រឿង។

ក្រសួងការពារជាតិអង់គ្លេសបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍ ថា យន្តហោះចម្បាំង Royal Air Force Typhoon ៤គ្រឿង ត្រូវបានជួយគាំទ្រដោយរថក្រោះ Voyager២គ្រឿង បានចូលរួមក្នុងការវាយប្រហាររបស់ក្រុមចម្រុះទាំងនេះ។
ការវាយប្រហារជុំចុងក្រោយនេះបានកើតមានឡើង បន្ទាប់ពីមន្ទីរបញ្ចកោនបានទទួលស្គាល់ថា ថ្មីៗនេះ ក្រុមហ៊ូទីបានវាយប្រហារលើនាវាពាណិជ្ជកម្មក្នុងសមុទ្រក្រហមនិងឈូងសមុទ្រអាដែន(Gulf of Aden) ដែលជាផ្លូវទឹកដ៏សំខាន់បំផុតរបស់ពិភពលោក។

គួររម្លឹកថា ក្រុមចលានាហ៊ូទីក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេគឺជាការបង្ហាញសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរងការទម្លាក់គ្រាប់បែក និងប្រតិបត្តិការថ្មើរជើងពីកងទ័ពអ៊ីស្រាអែលប្រឆាំងក្រុមហាម៉ាស៕