កងឆ្មាំល្បាតឆ្នេរចិន បានធ្វើសមយុទ្ធល្បាតនៅក្នុងដែនទឹកក្បែរកោះ Kinmen ដែលតៃវ៉ាន់គ្រប់គ្រង

2024/02/26 06:14:31 pm        166

ឆ្មាំល្បាតឆ្នេររបស់ប្រទេសចិន បាននិយាយថា កងល្បាតរបស់ខ្លួនក្នុងខេត្ត ហ្វ៊ូជាន (Fujian) បានធ្វើសមយុទ្ធអនុវត្តច្បាប់យ៉ាងទូលំទូលាយនៅក្នុងតំបន់សមុទ្រ សៀមិន-គីនមិន (Xiamen-Kinmen) កាលពីរសៀលថ្ងៃអាទិត្យ (២៥ កុម្ភៈ)។ សមយុទ្ធនេះមានគោលបំណងសាកល្បងសមត្ថភាពឆ្លើយតបគ្រាអាសន្នរបស់កងនាវាអនុវត្តច្បាប់។

ឆ្មាំល្បាតឆ្នេរចិនបាននិយាយថា ខ្លួនបានចាត់វិធានការក្នុងអំឡុងពេលល្បាត «ដើម្បីពង្រឹងការត្រួតពិនិត្យការអនុវត្តច្បាប់នៅក្នុងតំបន់សំខាន់ៗ រក្សាសណ្តាប់ធ្នាប់ប្រតិបត្តិការក្នុងតំបន់សមុទ្រប្រកបដោយប្រសិទ្ធភាព និងការពារសុវត្ថិភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នកនេសាទប្រកបដោយប្រសិទ្ធភាព»។

ប្រទេសចិន បានប្រកាសកាលពីថ្ងៃអាទិត្យ សប្ដាហ៍មុនថាឆ្មាំល្បាតឆ្នេររបស់ខ្លួននឹងចាប់ផ្តើមល្បាតជាប្រចាំ និងបង្កើតសកម្មភាពអនុវត្តច្បាប់នៅជុំវិញកោះ គីនមិន ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ បន្ទាប់ពីការស្លាប់របស់ជនជាតិចិនពីរនាក់ ដែលរត់គេចខ្លួនចេញពីឆ្មាំល្បាតឆ្នេរតៃវ៉ាន់ ដោយសារបានចូលទៅជិតដែនទឹកកោះ គីនមិន ពេក។

កោះ គីនមិន ដែលជាកោះជួរមុខមានប្រជាជនប្រហែល ១០០.០០០ នាក់ និងមានបន្ទាយយោធាតៃវ៉ាន់ដ៏ធំមួយនេះ ស្ថិតនៅចម្ងាយដ៏ជិតពីទីក្រុង សៀមិន (Xiamen) និងទីក្រុង ឈានចូវ (Quanzhou) របស់ប្រទេសចិន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        148
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        138
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        137

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm