Marcio ធ្វើបាន Hat-Trick ជួយ​ណាហ្គាយកឈ្នះ​នគរបាល​ជាតិ ៤-០ លើទឹក​ដី 7NG

2021/07/08 11:20:15 am        104

​បាល់ទាត់៖ ខ្សែប្រយុទ្ធ​សញ្ជាតិ​ប្រេ​ស៊ី​ល Marcio De Oliveira Marques បានបញ្ចប់​ទី ៣​គ្រាប់​ម្នាក់ឯង ​(Hat-Trick) ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ដ៏យកឈ្នះ​ក្រុម​នគរបាលជាតិ ដោយ​លទ្ធផល ៤-១ ក្នុងជំនួប​បង្គ្រប់​សប្ដាហ៍​ទី​៣ នៃ​ពានរង្វាន់​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គឆ្នាំ​២០២១ កាលពី​ល្ងាច​ថ្ងៃទី​៧ ខែកក្កដា​ម្សិលមិញ។​

​ការប្រកួត​ដំបូងនៅ​កីឡដ្ឋាន 7ND ដែល​ក្រុម​នគរបាលជាតិយក​ធ្វើ​ទឹកដី​បណ្ដោះអាសន្ន​នេះ ហាក់​មិនសូវ​កាក់កប​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​ឡើយ បន្ទាប់ពី​ត្រូវ​ក្រុម​ណាហ្គា​វើ​ល​ដ៏ស៊ុត​បំប៉ោង​សំណាញ់​ទី ៤​គ្រាប់ក្នុងនោះ ៣​គ្រាប់​រកបាន​ដោយ​កីឡាករ Marcio នៅ​នាទី​២១, ៣៣ និង​នាទី​៦២ និង ១​គ្រាប់​ទៀតគឺជា​គ្រាប់​បាល់ទាត់​ហ្វ្រី​ឃី​ត​ដ៏​ល្អ​របស់​ខ្សែបម្រើ​ខ្មែរ​-​បារាំង គួច ដា​នី។​ ​សម្រាប់​ជ័យជម្នះ​ក្រៅ​ដី​នេះបានធ្វើ​ឲ្យ​ក្រុម​លោក មាស ចាន់ណា ហក់​ទៅ​ឈរ​លេខ​រៀង​ទី​៣ បណ្ដោះអាសន្នជាមួយ​លទ្ធផល ៦​ប្រកួត​ឈ្នះ៣ ស្មើ២ និង​ចាញ់ ១ រកបាន ១១​ពិន្ទុ ស្របពេល​ក្រុម​នគរបាលជាតិបន្ដ​ឈរ​លេខ​រៀង​ទី​១២ និង​មាន ១​ពិន្ទុ​ក្នុង​ដៃ ដែល​រកបាន​ពី​ការប្រកួត​ស្មើ​ក្រុម​វិសាខាកាលពី​ដើមរដូវ​កាល​ដដែល ក្រោយ​ឆ្លងកាត់ ៥​ប្រកួត​ស្មើ១ និង​ចាញ់៤ មិនទាន់​ស្គាល់​ជ័យជម្នះ​ម្ដង​ឡើយ។​

​ចំណែក​កីឡាករ Marcio វិញគឺជា​កីឡា​ករទី​៣ ដែល​ធ្វើបាន Hat-Trick ៣​គ្រាប់​ម្នាក់ឯងក្នុង​រដូវ​កាល​ថ្មីឆ្នាំ​២០២១ បន្ទាប់ពី​កីឡាករ ចាន់ វឌ្ឍនាកា របស់​ក្លិប​បឹងកេត និង​កីឡាករ Abee Hurbert របស់​ក្លិប​អាស៊ី​អឺរ៉ុបដែល​រកបាន​ម្នាក់ ៣​គ្រាប់​ក្នុង​មួយ​ប្រកួត​ដូចគ្នាកាលពី​ចុង​សប្ដាហ៍​មុន៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am