ក្រុមស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បាននិយាយនៅថ្ងៃច័ន្ទ (២៦ កុម្ភៈ) នេះថាភាសាស្អប់ខ្ពើមប្រឆាំងនឹងជនជាតិមូស្លីម នៅក្នុងប្រទេសឥណ្ឌា បានកើនឡើង ៦២2% នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣ បើប្រៀបធៀបទៅនឹងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ២០២៣ ហើយសង្រ្គាមអ៊ីស្រាអែល-ហ្កាហ្សា ជាកត្តាសំខាន់នៃកំណើនការស្អប់ខ្ពើមទាំងនោះក្នុងរយៈពេលបីខែចុងក្រោយ។

ក្រុមស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃច័ន្ទ ថាស្ថាប័នស្រាវជ្រាវការស្អប់ខ្ពើមប្រឆាំងពូជសាសន៍របស់ឥណ្ឌា បានចងក្រងឯកសារអំពីឧប្បត្តិហេតុពាក្យសម្ដីស្អប់ខ្ពើមចំនួន ៦៦៨ ករណីដែលផ្តោតលើជនជាតិមូស្លីមក្នុងឆ្នាំ២០២៣ ដែល ២៥៥ ករណីបានកើតឡើងនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ខណៈដែលចំនួន ៤១៣ ករណីបានកើតឡើងក្នុងរយៈពេលប្រាំមួយខែចុងក្រោយនៃឆ្នាំដដែលនេះ។

បាយការណ៍នោះបានបន្ថែមថា រវាងថ្ងៃទី០៧ ខែតុលា នៅពេលក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស វាយប្រហារអ៊ីស្រាអែល ដែលបង្កឱ្យមានជម្លោះនៅតំបន់ហ្កាហ្សាស្ទ្រីបដោយសារការសងសឹករបស់អ៊ីស្រាអែល រហូតដល់ថ្ងៃទី៣១ ខែធ្នូ មានឧប្បត្តិហេតុនៃការប្រើប្រាស់ភាសាស្អប់ខ្ពើមចំនួន ៤១ ករណីប្រឆាំងនឹងប្រជាជនអ៊ីស្លាមឥណ្ឌា ជុំវិញបញ្ហាសង្គ្រាម ហើយចំនួនប្រហែល ២០% នៃការនិយាយស្អប់ខ្ពើមទាំងនោះកើតឡើងក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ ២០២៣៕