ពលរដ្ឋសាទរចំពោះលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤នេះ

2024/02/26 08:02:23 pm        157

ប្រជាពលរដ្ឋដែលបានតាមដានសភាពការណ៍ នៃដំណើរការការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នីតិកាលទី៥ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអបអរសាទរ និង​ពេញចិត្ត​ចំពោះដំណើរការបោះឆ្នោតព្រឹទ្ធសភាដែលបានប្រព្រឹត្តទៅប្រកបដោយសុក្រឹតភាព យុត្តិធម៌ តឹ្រមត្រូវ ហើយ​បណ្តា​គណបក្សនយោបាយនានា​មាន​ភាពចាស់​ទុំ​តាំង​ពី​អនុវត្ត​យុទ្ធនាការ​ឃោសនា​រហូត​ដល់ការបោះឆ្នោតបានបិទបញ្ចប់។

ពលរដ្ឋថ្លែងប្រាប់ BTV នៅថ្ងៃទី២៦ ខែកុម្ភៈនេះថា នៅក្នុងដំណើរការ ការ​បោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភាម្សិលមិញនេះ គ្រប់ភាគីអង្គបោះឆ្នោតទាំងអស់ គឺបាននាំគ្នាចូលរួមបោះឆ្នោត ក្នុង​ទឹកមុខសប្បាយរីករាយ ក្រោយមស្ថានភាព សន្តិសុខ សណ្តាប់ធ្នាប់មានភាពស្ងប់ស្ងាត់មិនមានបាតុភាពអាក្រក់ណាមួយកើតឡើង ចាប់​តាំង​ពី​ការ​បើក​ការិយាល័យបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផលបឋម។

តាមរយៈការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះពលរដ្ឋរំពឹងថា ស្ថាប័ន​ព្រឹទ្ធសភា​នឹង​បង្កើ​ន​ធ្វើ​ការ​សម្របសម្រួលល្អប្រសើរ រវាងស្ថាប័នរដ្ឋសភា និងស្ថាប័នរាជរដ្ឋាភិបាល ជំរុញ​មូល​ដ្ឋាន​ឃុំ​សង្កាត់​ទាំងអស់ បន្តការអភិវឌ្ឍន៍រីកចម្រើន ជាពិសេសជំរុញអនុវត្តគោលនយោបាយវិមជ្ឈការ និង​វិសហមជ្ឈការ ពោល គឺជួយជំរុញ​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​បាន​ត្រឹម​ត្រូវតា​ម​គោលកា​រណ៍​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ និងនីតិរដ្ឋ ។

សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាពីមិ្សលមិញនេះនៅទូទាំងប្រទេស គ.ជ.ប បានរៀបចំការិយាល័យបោះឆ្នោតចំនួន ៣៣ ហើយនៅក្នុងចំណោមអង្គបោះឆ្នោតសរុប ១១៧៤៧​នាក់ មានអង្គបោះឆ្នោតបានចូលរួមបោះឆ្នោតចំនួន ១១៧៣០ នាក់ស្មើ​នឹង​៩៩.៨៦%​។ ខណៈ គ.ជ.ប. បាន ប្រកាសលទ្ធផលបឋមរួចហើយ ហើយលទ្ធផល​បណ្តោះ​អាសន្ន​នឹង​ប្រកាស​នៅថ្ងៃទី២៩ ខែកុម្ភៈ។ ចំណែកលទ្ធផលផ្លូវ​ការ​នឹង​ប្រកាស​នៅ​ក្នុង​ចន្លោះ​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី៦ ខែមីនា ឆ្នាំ២០២៤នេះ៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        170
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        148
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        170

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm