អ៊ីស្រាអែល និងក្រុមហាម៉ាស ប្រយុទ្ធគ្នានៅហ្កាហ្សា ខណៈកិច្ចប្រឹងប្រែងបទឈប់បាញ់កំពុងបង្កើនល្បឿន

2024/02/26 08:04:41 pm        74

ទាហានអ៊ីស្រាអែល និងខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានប្រយុទ្ធគ្នានៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍ ខណៈក្រុមអ្នកសម្របសម្រួល បានបង្កើនល្បឿននៃកិច្ចពិភាក្សាជុំវិញបទឈប់បាញ់ដែលអាចធ្វើទៅបាន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងនាំយកវិធានការសម្រាប់ការផ្អាកនៅថ្ងៃសម្រាក បុណ្យរ៉ាម៉ាដាន ទៅកាន់តំបន់ហ៊ុមព័ទ្ធដែលរងការវាយប្រហារមួយនេះ។

ទោះជាយ៉ាងណា ទស្សនវិស័យ សម្រាប់ការធានាបានបទឈប់បាញ់ណាមួយ មើលទៅដូចជាមិនប្រាកដប្រជា ដោយអ៊ីស្រាអែលនិយាយថា មានផែនការពង្រីកការបោសសម្អាតដើម្បីកម្ទេចក្រុមហាម៉ាស ខណៈ ក្រុមសកម្មប្រយុទ្ធ បានប្រកាន់ជំហររឹងមាំ លើការទាមទាររបស់ខ្លួន សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមរយៈពេលជិតប្រាំខែ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានកោះប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោក នៅក្នុងសន្និសីទមួយកាលពីល្ងាចថ្ងៃសៅរ៍ ដោយប្រមុខចារកម្ម ដែលបានបានវិលត្រឡប់ពីកិច្ចប្រជុំជាមួយក្រុមអ្នកសម្របសម្រួលរបស់ប្រទេសកាតា អេហ្ស៊ីប និងអាមេរិក នៅទីក្រុងប៉ារីស អំពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ជាលើកទីពីរ។

ទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក Jake Sullivan បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ CNN ថា ក្រុមអ្នកចរចាសម្រាប់សហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងអ៊ីស្រាអែល បានឈានដល់ការយោគយល់គ្នា លើទម្រង់ការជាមូលដ្ឋាននៃកិច្ចព្រមព្រៀងចំណាប់ថ្នូរ ក្នុងអំឡុងពេលកិច្ចពិភាក្សានៅទីក្រុងប៉ារីស។

លោក Sullivan និយាយថា កិច្ចព្រមព្រៀងនេះកំពុងស្ថិតក្រោមការចរចានៅឡើយ ហើយនឹងត្រូវតែមានការពិភាក្សាដោយប្រយោល ធ្វើឡើងដោយប្រទេសកាតា និងអេហ្ស៊ីប ជាមួយក្រុមហាម៉ាស។

លោក Netanyahu បាននិយាយថា វាមិនទាន់ច្បាស់នៅឡើយទេថាតើ កិច្ចព្រមព្រៀងចំណាប់ថ្នូរនឹងលេចចេញជារូបរាងពីកិច្ចពិភាក្សានេះឬយ៉ាងណា ដោយបដិសេធមិនពិភាក្សាអំពីចំណុចជាក់លាក់ ប៉ុន្តែនិយាយថាក្រុមហាម៉ាស ចាំបាច់ត្រូវទាមទារឲ្យសមហេតុផលបន្ថែមទៀត។

អត្ថបទដែលទាក់ទង

ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        21
លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am        45
ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត

2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm