ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុញ្ញាតឱ្យគណៈប្រតិភូរដ្ឋសភាឡាវ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

2024/02/26 09:31:13 pm        151

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យ ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការ កិច្ចការជនជាតិភាគតិច និងគណៈប្រតិភូចូលជួបសម្ដែង ការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ក្នុងនាម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានស្វាគមន៍ និងអបអរសាទរយ៉ាងក្លៀវក្លាចំពោះ វត្តមានគណៈប្រតិភូរដ្ឋសភា នៃប្រទេសឡាវ ដែលបានមកបំពេញទស្សនកិច្ចនៅរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជានាពេលនេះ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានជម្រាបជូន គណៈប្រតិភូរដ្ឋសភាឡាវ បានជ្រាបពីសភាពការណ៍ ភូមិសាស្រ្តនយោបាយ សេដ្ឋកិច្ច សង្គម របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសរាល់ស្នាដៃជោគជ័យរបស់ស្ថាប័នរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា មានដូចជា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងមក ដែលបានប្រព្រឹត្តទៅដោយរលូន មានភាពសេរី ត្រឹមត្រូវ ដោយមានការទទួលស្គាល់និងការគាំទ្រពីអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ។ ការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ជម្ងឺ Covid-19 ប្រកបដោយជោគជ័យ។ ការធ្វើជាម្ចាស់ផ្ទះរៀបចំប្រជុំកំពូល ASEAN លើកទី៤០ និង៤១ និង AIPA លើកទី៤៣ ផងនោះ គឺព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅលើឆាកអន្តរជាតិ នៅឆ្នាំ២០២២ កន្លងទៅ។ កម្ពុជាក៏បានធ្វើជាម្ចាស់ផ្ទះរៀបចំប្រកួតកីឡាស៊ីហ្គេម ប្រកបដោយជោគជ័យនិងទទួលបានការកោតសរសើរពីមតិជាតិ និងអន្តរជាតិយ៉ាងគគ្រឹកគគ្រេងផងដែរ។

ទាក់ទងនឹងការងាររដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៥ខែកន្លងទៅ តំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភាបានបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនក្នុងការបម្រើជាតិ និងប្រជាជនទទួលបានលទ្ធផលគួរជាទីមោទនភាពបំផុត។ ក្រៅពីបំពេញតួនាទី និងភារកិច្ចជាតំណាងរាស្រ្តក្នុងការពិភាក្សាអនុម័ត ច្បាប់ តំណាងរាស្ត្រ បានចុះមូលដ្ឋានដើម្បីរាយការណ៍ និងផ្សព្វផ្សាយនូវលទ្ធផលនៃសម័យប្រជុំរដ្ឋសភា ព្រមទាំងការងារថ្មីៗមួយចំនួនទៀត។ ក្រៅពីនេះសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ក៏បានដឹកនាំរដ្ឋសភា ព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងការងារការទូតរដ្ឋសភាយ៉ាងទូលំទូលាយផងដែរ។

ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍លើកឡើងអំពីរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានឥស្សរជនវ័យក្មេងដឹកនាំមានសមត្ថភាពគ្រប់គ្រាន់ គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដែលសម្តេច បានជំរុញអោយមានកិច្ចការពារថែរក្សាអោយបានជាដាច់ខាត នូវសុខសន្តិភាព និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយសមធម៌ តាមរយៈយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការ កិច្ចការជនជាតិភាគតិច បានមានប្រសាសន៍ថា ឯកឧត្ដមនិងគណៈប្រតិភូមានភាពសប្បាយរីរាយ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងថាបេសកកម្មរបស់គណៈប្រតិភូរដ្ឋសភាឡាវ នាពេលនេះ គឺដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសស្ថាប័ននីតិប្បញ្ញត្តិ ឡាវនិងកម្ពុជា។ ទន្ទឹមនឹងនោះឯកឧត្តម ក៏ចង់សិក្សាស្វែងយល់ ជាមួយគណៈកម្មការអប់រំ យុវជនកីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភាកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធគ្នាទៅវិញទៅមក ក្នុងការអភិវឌ្ឍន៍វិស័យទាំងនោះ អោយមានការរីកចម្រើនឡើង។

ឯកឧត្តម ខាំចាន់ សុដាប៉ាសឺត ក៏បានមានប្រសាសន៍ថ្លែងកោតសរសើរនិងវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ។

ជាចុងក្រោយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា ក៏បានមានប្រសាសន៍ លើកឡើងពីការបជំរុញឱ្យប្រទេសទាំងពីរ កម្ពុជា-ឡាវ ដែលមានព្រំប្រទល់ជាប់គ្នា គឺចាំបាច់ត្រូវឯកភាពគ្នាក្នុងការកំណត់បង្គោលព្រំដែន ឬខណ្ឌសីមា ឱ្យបានចប់សព្វគ្រប់ នៅពេលខាងមុខឆាប់ៗនេះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        140
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm