អ្នកវិភាគ៖ ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅម៉ាឡេស៊ី ដើម្បីពង្រឹងចំណងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការលើវិស័យការងារ

2024/02/26 03:36:25 pm        227

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹង​ដឹកនាំ​គណៈ​ប្រតិភូ​រាជ​រដ្ឋាភិបាល ធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសម៉ាឡេស៊ីនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។

ជុំវិញ​ដំណើរទស្សនកិច្ចផ្លូវការជាលើកដំបូង ក្នុងនា​ម​ជា​នាយករដ្ឋ​មន្ត្រី​កម្ពុជា​របស់​សម្តេច​ធិបតី ហ៊ុន ម៉ាណែតនេះ ត្រូវបានអ្នកវិភាគមើលឃើញថា ជាការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច កៀរគរ​អ្នក​វិនិយោគ និងកិច្ចសហប្របត្តិការលើវិស័យការងារ ធ្វើយ៉ាងណាដើម្បីសម្រួលទៅដល់ពលរដ្ឋខ្មែរ ដែល​កំពុងរស់នៅ និងធ្វើការនៅប្រទេសម៉ាឡេស៊ី។

អ្នកវិភាគនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យ៉ង់ ពៅ បញ្ជាក់ថា​ «ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករដ្ឋមន្រ្តីតែងតែនាំមកវិញនៅការវិនិយោគ ដូចគ្នាទៅនឹង​ដំណើរ​ទៅ​ទស្សនកិច្ច​ទៅ​ម៉ាឡេស៊ី​យ៉ាង​ដូច្នេះដែរ។ លោកបណ្ឌិតជឿជាក់ថា នឹងអាចប្រមូលបានអ្នកវិនិយោគ អភិវឌ្ឍន៍​លើ​វិស័យ​ការងារ និងកិច្ចសហការផ្សេងៗទាក់ទងនឹងការផ្លាស់ប្តូលើវិស័យការងាររវាងកម្ពុជា និង​ម៉ាឡេស៊ីជាដើម ពីព្រោះកម្ពុជាក៏មានពលករខ្មែរដែលកំពុងធ្វើការនៅទីនោះយ៉ាងច្រើនផងដែរ»។

លោកបណ្ឌិតយង់ ពៅ បានគូសបញ្ជាក់បន្ថែមថា កម្ពុជាក៏អាចពិនិត្យមើលលទ្ធភាពក្នុងការគាំទ្រ និងកិច្ចសហប្រតិបត្តិការពីសំណាក់ប្រទេសម៉ាឡេស៊ីដែលជាប្រទេសដែលមានទំនាក់ទំនងល្អលើវិស័យ​ការងារជាមួយកម្ពុជាលើកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាន​នាក់​ផង​ដែរ ពីព្រោះប្រទេសម៉ាឡេស៊ីជាប្រទេសដែលមានសេដ្ឋកិច្ចរីកចំរើននៅក្នុងតំបន់ និង​មាន​ពលរ​ដ្ឋខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសម៉ាឡេស៊ីផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតថា ទំនាក់ទំនងរវាងកម្ពុជា-ប្រទេសម៉ាឡេស៊ី ក៏កំពុង​នៅ​លើ​វិថី​មួយ​ល្អ​ជាង​ពេលណាៗទាំងអស់ផងដែរ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជា ទាំងអាណត្តិមុនៗ និង​បច្ចុប្បន្ន​អាច​តែង​មានភាពស្វាហាប់លើការបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ និង​តែងតែក្តោបឱកាសនៃទំនាក់ទំនងល្អនេះមកដើម្បីកៀរគរអ្នកវិនិយោគ និង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការថ្មីបន្ថែមទៀតទាំងទំនាក់ទំនងការទូត និងសេដ្ឋកិច្ច។

គូសបញ្ជាក់ថាគូសបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បានឱ្យដឹងថា គិតត្រឹមខែសីហា ឆ្នាំ២០២៣ កម្ពុជាមានពលករកំពុងស្នាក់នៅ និង​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេសប្រមាណជាង១,៣លាននាក់ ក្នុងនោះ​ពលករ​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី​​មាន​ចំនួន​ជាង​២២០០នាក់៕

អត្ថបទដែលទាក់ទង

ម៉ាកគ្រឿងអលង្ការ BVLGARI ល្បីលំដាប់ពិភពលោក ធ្វើកម្មវិធី Gala Dinner នៅទឹកដីខេត្តសៀមរាប
2025/02/22 10:18:16 am        1
ឯកឧត្តមម៉ែនវិបុលប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀងណែនាំដល់សមាគមក្រុមប្រឹក្សាអាណត្តិទី៤ត្រូវអនុវត្តការងារតាមលក្ខន្តិកៈ
2025/02/22 08:56:39 am        1
ថ្នាក់ដឹកនាំក្រសួងកសិកម្ម ជួបសំណេះសំណាលជាមួយអាជីវករលក់ជី និងថ្នាំកសិកម្មមកពីខេត្តចំនួន៤
2025/02/22 07:41:38 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីស្រាអែល ត្រៀមទទួលចំណាប់ថ្នូរពីតំបន់ហ្កាហ្សា៦នាក់ បន្ថែមទៀត

2025/02/22 10:21:42 am
​ចៅក្រមអាមេរិក ត្រួសត្រាយផ្លូវឱ្យលោកTrump ដាក់បុគ្គលិកជាង២.០០០នាក់របស់ទីភ្នាក់ងារUSAIDឱ្យឈប់ពីការងារ
2025/02/22 10:18:38 am
​ម៉ាកគ្រឿងអលង្ការ BVLGARI ល្បីលំដាប់ពិភពលោក ធ្វើកម្មវិធី Gala Dinner នៅទឹកដីខេត្តសៀមរាប
2025/02/22 10:18:16 am
​តុលាការជាន់ខ្ពស់សហរដ្ឋអាមេរិក មិនអនុញ្ញាតឱ្យលោក Trump បណ្តេញប្រធានទីភ្នាក់ងារឃ្លាំមើលចេញភ្លាមៗនោះទេ
2025/02/22 09:42:14 am
​មន្ទីរបញ្ចកោណ នឹងបណ្តេញបុគ្គលិក៥.៤០០នាក់ ជាការជំរុញរបស់លោក Trump ដើម្បីកាត់បន្ថយកម្លាំងការងារសហព័ន្ធ
2025/02/22 09:25:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/02/21 10:16:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/02/18 10:44:52 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/02/19 08:44:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/02/20 06:51:14 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/02/17 01:43:59 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am