ឯកឧត្តម គីម រិទ្ធី ទទួលជួបសម្ដែងការគួរសមជាមួយប្រធាន និងបុគ្គលិកអង្គការទស្សនៈ ពិភពលោកប្រចាំខេត្តព្រះវិហារ

2024/02/26 10:56:23 pm        84

នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញជួបសំដែងការគួរសមជាមួយប្រធាន និងបុគ្គលិកអង្គការ ទស្សនៈ ពិភពលោកប្រចាំខេត្តព្រះវិហារ ដែលបានប្រព្រឹត្តទៅនៅអគារសាលាខេត្តជាន់ទី៣ដោយមាន ការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាអភិបាល ក្រុង/ស្រុក ថ្នាក់ដឹកនាំ មន្ទីរអង្គភាព ជុំវិញខេត្តជាច្រើនរូប ។

នៅក្នុងឱកាសនោះ ប្រធានព្រមទាំងបុគ្គលិកនៃអង្គការទស្សនៈពិភពលោក បានជម្រាបជូនអំពីរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២៣ ដែលសម្រេចបាននាពេលកន្លងមក និង បានលើកឡើងពីបញ្ហាប្រឈមសំណូមពរ និងទិសដៅបន្តទៅតាមគម្រោងជាច្រើន ដែលជា គម្រោងរបស់អង្គការទស្សនៈពិភពលោកប្រចាំខេត្តព្រះវិហារ ដែលក្នុងនោះរួមមានដូចជា គម្រោងក្នុងកម្មវិធីកិច្ចការពារកុមារ និងការចូលរួមរបស់យុវជន។

កម្មវិធីសុខភាពអាហាររូបត្ថម្ភ អនាម័យទឹកស្អាត និងការអភិវឌ្ឍសេដ្ឋកិច្ចនិងជីវភាព។ កម្មវិធីអប់រំនិងបំណិនជីវិត កម្មវិធី កុមារទំនុកបម្រុង និងការចូលរួមរបស់សហគមន៍ និងគម្រោងផ្សេងៗជាច្រើនទៀត។ ជាមួយគ្នា នេះផងដែរ ខាងអង្គការក៏បានសំណូមពរសុំអោយមានការចូលរួមសហការ នូវគម្រោងរបស់ អង្គការ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានជោគជ័យ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានថ្លែងអំណរគុណ ដល់ ប្រធាន និងបុគ្គលិកនៃអង្គការទស្សនៈពិភពលោក ដែលបានចូលជួបសម្តែងការគួរសម និង រាយការណ៍​អំពីរបាយការណ៍សង្ខេប ​លទ្ធផលការងារដែលសម្រេចបានរបស់អង្គការ ក្នុងឆ្នាំ ២០២៣ ក៏ដូចជាបញ្ហាប្រឈម សំណូមពរ និងទិសដៅការងារបន្តឆ្នាំ២០២៤ នាពេលនេះ។

ឯកឧត្តមបានឱ្យដឹងថា គម្រោងទាំងអស់របស់ អង្គការទស្សនៈពិភពលោក ដែលបានលើកឡើង នាពេលនេះគឺជាគម្រោងដែលស្ថិតនៅក្នុង គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការ អភិវឌ្ឍឱ្យមានការរីកចម្រើននៅតាមមូលដ្ឋានក៏ដូចជាសហគមន៍ ដើម្បីរក្សាបាននូវសុខមាល ភាព បង្កើននូវប្រាក់ចំណូលនិង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានជម្រុញទៅកាន់អាជ្ញាធរ ក្រុង/ស្រុក មន្ទីរអង្គភាព ពាក់ព័ន្ធ ចូលរួមសហការក្នុងនាមជាដៃគូអភិវឌ្ឍន៍ល្អ ក្នុងការអនុវត្តគម្រោង អោយទទួលបាន ជោគជ័យ ក៏ដូចជាសម្រេចបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល។

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm