អង់គ្លេស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦១ឆ្នាំ​ការប្រកួត​ជើងឯក​ទ្វីបអឺរ៉ុប​

2021/07/08 06:48:53 pm        128

​បាល់ទាត់៖ ​ទីបំផុត​ក្រុម​តោ​កំណាច​អង់គ្លេស​បានបញ្ចប់​ការទន្ទឹងរង់ចាំ ៥៥ឆ្នាំ​នៃ​ការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំៗ និងជា​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ៦១ឆ្នាំ​នៃ​ពាន​បាល់ទាត់​អឺរ៉ុប​ក្រោយ​ជ័យជំនះ​លើ​ដា​ណឺ​ម៉ាក​យប់មិញ​។

​​ក្រោម​ក្រសែភ្នែក​ទស្សនិកជន ៦៦០០០នាក់​នៅ​កីឡដ្ឋាន Wembley ទីក្រុង​ឡុង​ដ៍​ ក្រុម​របស់លោក Gareth Southgate ត្រូវបាន​ដា​ណឺ​ម៉ាក​នាំ​មុខមុន​ដោយនៅ​នាទី​ទី៣០ ដោយ​បាល់ Freekick របស់ Mikkel Damsgaard​។ ​​តែ​នាទី​ទី​៣៩ កីឡាករ​ប្រធាន​ក្រុម​ដា​ណឺ​ម៉ាក Simon Kjaer ធ្វើឱ្យមាន​កំហុស​ចូល​ទី​នៅពេលដែល Saka ប​ញ្ជួ​ន​បាល់​ឱ្យ Sterling ស៊ុត​។​ ​តង់​ទី​២ គ្មាន​ក្រុម​ណា​ស៊ុត​បញ្ចូល​ទី​គ្នា​ទេ ទោះបី​អង់គ្លេស​ដាក់​សម្ពាធ និង​គ្រប់គ្រង​បាល់​បាន​ច្រើន​ក៏ដោយ​។​ ​ម៉ោង​បន្ថែម​ ១៥​នាទី​ពីរដង (AET) នាទី​ទី​១០៤ កីឡាករ Harry Kane ស៊ុត​គ្រាប់​ជ័យជំនះ​ឱ្យ​អង់គ្លេស បន្ទាប់ពី​ការ​ស៊ុត​បាល់​ពិន័យ​យ ​១១​ម៉ែត្រ​ត្រូវ​ទះ​ចេញ​ដោយ​អ្នកចាំទី​ដា​ណឺ​ម៉ាក​។​

​ជ័យជំនះ​នេះ​ធ្វើឱ្យ​អង់គ្លេស​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ ជើងឯក​ទ្វីបអឺរ៉ុប​លើកដំបូង​ក្នុង​ប្រវត្តិសាស្ត្រ ចាប់តាំងពី​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៦០ ហើយក៏​ជាការ​ឈានឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​ធំ​លើកដំបូង​ដែរ ​បន្ទាប់ពី​ខកខាន​តាំងពី​ឆ្នាំ១៩៦៦ ដែល​ឈ្នះ​ជើងឯក​ពិភពលោក​លើទឹក​ដី​ខ្លួនឯង​។ ​អង់គ្លេស​នឹងត្រូវ​ជួប​ជាមួយ​អ៊ីតាលី​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ​ដែល​នឹង​ធ្វើឡើង​នៅ​កីឡដ្ឋាន Wembley នេះ​ដដែល​នៅ​យប់រំលង​អធ្រា​ត​ឈានចូល​ថ្ងៃទី១២ ខែកក្កដា​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm