
ដោយសារកង្វះទឹកស្អាត ប្រជាជនមួយចំនួនធំនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប កំពុងទទួលរងនូវជំងឺផ្សេងៗ រួមទាំងជំងឺរលាកថ្លើម ដែលរីករាលដាលជាពិសេសក្នុងចំណោមកុមារ។
នៅក្នុងជម្រកសាលារៀនមួយនៅភាគខាងលិចនៃទីក្រុងហ្កាហ្សា កុមារអាយុប្រាំពីរឆ្នាំមួយចំនួនបានឆ្លងជំងឺរលាកថ្លើមនេះ។ កាលពីប៉ុន្មានសប្ដាហ៍មុន លំនៅឋានរបស់ពួកគេនៅភាគខាងកើតទីក្រុងហ្កាហ្សា ត្រូវបានរងការទម្លាក់គ្រាប់បែកដោយកងទ័ពអ៊ីស្រាអែល ហើយគ្រួសាររបស់ពួកគេត្រូវបានបង្ខំឱ្យជ្រកកោននៅជម្រកនោះ។
កុមារទាំងនោះមិនទាន់បានទទួលការព្យាបាលនៅឡើយទេ។ ជម្រកនេះបច្ចុប្បន្នមានជនភៀសខ្លួនប្រហែល ២០០ នាក់ ហើយដោយសារតែមិនមានលក្ខខណ្ឌដាក់ឱ្យនៅដាច់ដោយឡែកពីគ្នា មេរោគរលាកថ្លើមនៅតែបន្តរីករាលដាល។
របាយការណ៍ដែលចេញផ្សាយដោយក្រសួងសុខាភិបាលនៅតំបន់ហ្កាហ្សាស្ទ្រីបបង្ហាញថា ដោយសារស្ថានភាពអនាម័យមិនល្អ មនុស្សជាង ៣០០.០០០ នាក់បានការឆ្លងមេរោគផ្លូវដង្ហើម និងមនុស្សជាង ២០០.០០០ នាក់មានជំងឺរាគរូស ហើយកុមារអាយុក្រោមប្រាំឆ្នាំ មានចំនួនជាងពាក់កណ្តាលនៃអ្នកជំងឺទាំងនោះ៕