ដំរីអាស៊ីជិតផុតពូជរបស់បង់ក្លាដែស ទទួលបានការការពារពីតុលាការ

2024/02/26 11:12:42 pm        48

តុលាការបានចេញដីកាការពារដល់ដំរីព្រៃជិតផុតពូជរបស់ប្រទេសបង់ក្លាដែស ដែលហាមឃាត់មិនឲ្យមានការចិញ្ចឹម និងមិនឲ្យមានការយកទៅធ្វើអាជីវកម្មផ្សេងៗ។

ក្រុមការពារសិទ្ធិសត្វពាហនៈបានស្វាគមន៍ចំពោះការព្យួរអាជ្ញាប័ណ្ណទាំងអស់របស់តុលាការកំពូល ដូច្នេះ សត្វដំរីអាស៊ីដែលនៅតូច ឬមិនទាន់គ្រប់អាយុ មិនអាចត្រូវបានគេចាប់ និងយកទៅទុកចិញ្ចឹមប្រើប្រាស់បានទៀតទេ។ សត្វដំរីមួយចំនួន នៅក្នុងប្រទេសនេះ ត្រូវបានប្រើប្រាស់ ដើម្បីសុំទាន លេងសៀក ឬកម្មវិធីនានាតាមដងផ្លូវ។

គួរបញ្ជាក់ថា ឥឡូវនេះ មានដំរីប្រហែល ២០០ក្បាលប៉ុណ្ណោះនៅក្នុងប្រទេសបង់ក្លាដែស ដោយប្រហែលពាក់កណ្តាលនៃដំរីទាំងនោះ ត្រូវបានចាប់យកទៅខាំងទុក។ ប្រទេសនេះធ្លាប់ជាទីកន្លែងមួយ ក្នុងចំណោមទីជម្រកដ៏ធំ សម្រាប់ដំរីអាស៊ី ប៉ុន្តែការបរបាញ់ និងការបាត់បង់តំបន់រស់នៅសម្រាប់ពួកវា បាននាំឲ្យមានចំនួនថយចុះគួរឲ្យកត់សម្គាល់។

តាមសេចក្ដីព្រាងកាលពីមុន ដំរីនៅតូច ឬមិនទាន់គ្រប់អាយុ អាចត្រូវបានចាប់យកទៅខាំងទុក ដែលនាយកដ្ឋានព្រៃឈើ បានចេញអាជ្ញាប័ណ្ណដល់ក្រុមកាប់ឈើឲ្យប្រើប្រាស់សត្វទាំងនេះ ដើម្បីដឹកឈើ។ តែដំរីផ្សេងទៀតបានធ្លាក់ទៅក្នុងដៃរបស់ក្រុមសៀក ហើយតុលាការបាននិយាយថា ការប្រើប្រាស់ពួកវាក្នុងអាជីវកម្មបែបនេះបានរំលោភលើលក្ខខណ្ឌអាជ្ញាប័ណ្ណ។

លោក Rakibul Haque Emil ប្រធានអង្គការការពារសិទ្ធិសត្វពាហនៈ People for Animal Welfare Foundation (PAW) ក្នុងប្រទេសបង់ក្លាដែស បាននិយាយថា នេះគឺជា «ដីកាដ៏សំខាន់ខ្លាំងណាស់»។ លោកបានបន្តថា៖ «ដើម្បីជួយដល់ការបង្ហាត់ដំរី អ្នកមានអាជ្ញាប័ណ្ណឯកជន ក្នុងនោះរួមទាំងក្រុមសៀកបានពង្រាត់កូនដំរីដោយឥតមេត្តាពីមេរបស់វា ខាំងវាទុកជាច្រើនខែ រួចធ្វើទារុណកម្មឲ្យពួកវារៀនពីល្បិចលេងសៀកផ្សេងៗ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm