មេដឹកនាំប៉ាឡេស្ទីនបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Amman ជួបព្រះមហាក្សត្រហ្សកដានី Abdullah II

2024/02/26 11:15:30 pm        48

កាលពីថ្ងៃអាទិត្យម្សិលមិញ មេដឹកនាំប៉ាឡេស្ទីនលោក Mahmoud Abbas បានជួបសម្តែងការគួរសមជាមួយព្រះមហាក្សត្រហ្សកដានី Abdullah II អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុង Amman ស្របពេលដែលក្រុមអ្នកសម្របសម្រួលពន្លឿនកិច្ចពិភាក្សាលើលទ្ធភាពនៃបទឈប់បាញ់ ដើម្បីដោះលែងចំណាប់ថ្នូរចាប់ដោយក្រុមហាម៉ាស់ ក៏ដូចជានាំយកវិធានការសម្រាប់ពិធីបុណ្យរ៉ាម៉ាដាន ដល់តំបន់ហ្គាហ្សាស្រ្ទីប ។

អំឡុងជំនួប ព្រះមហាក្សត្រ Abdulla បានមានព្រះបន្ទូលព្រមានប្រឆាំងនឹងការបន្តសង្រ្គាមអំឡុងពិធីបុណ្យរ៉ាម៉ាដាន ដែលវានឹងបង្កើនហានិភ័យនៃជម្លោះទ្រង់ទ្រាយធំជាងនេះ ។

ស្របពេលនោះដែរ ទាហានអ៊ីស្រាអែល និងក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានប៉ះទង្គិចគ្នានៅទូទាំងតំបន់ហ្គាហ្សាស្រ្ទីប កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ទស្សនីយភាពនៃការទទួលបានបទឈប់បាញ់ ស្ថិតក្នុងស្ថានភាពពុំច្បាស់លាស់ ក្នុងនោះអ៊ីស្រាអែល និយាយថា ពួកគេមានផែនការបង្កើនយុទ្ធនាការកម្ទេចក្រុមហាម៉ាស់ ខណៈដែលក្រុមអ៊ីស្លាម ប្រកាន់គោលជំហរយ៉ាងម៉ឺងម៉ាត់ សម្រាប់ការបញ្ចប់អចិន្ត្រៃយ៍នូវសង្រ្គាមរយៈពេលជិត ៥ខែមួយនេះ ។

យោងតាមការអះអាងរបស់ក្រសួងសុខាភិបាលហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ទាហានអ៊ីស្រាអែលបានសម្លាប់ពលរដ្ឋប៉ាឡេស្ទីនចំនួន ៨៦នាក់ និង ១៣១នាក់ រងរបួស ក្នុងតំបន់ហ្កាហ្សាស្ទី្របអំឡុងរយៈពេល ២៤ម៉ោងកន្លងទៅ ដែលនាំឲ្យចំនួនអ្នកស្លាប់ បានកើនឡើងដល់២៩.៦៩២នាក់ និងអ្នករបួសឡើងដល់៦៩.៨៧៩នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែល និងក្រមហាម៉ាស បានផ្ទុះឡើងជាង៤ខែមកនេះ ។ 

ក្រសួងបានបញ្ជាក់ថា ជនរងគ្រោះជាច្រើននៅតែកប់ក្រោមគំនរកម្ទេចកម្ទីថ្ម ដោយសារតែការទម្លាក់គ្រាប់បែកដ៏ខ្លាំងក្លា និងកង្វះការការពារជនស៊ីវិល និងក្រុមការងារសង្គ្រោះ នៅក្នុងតំបន់បិទច្រកមួយនេះ ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        50
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        48
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        61

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm