Roger Federer ធ្លាក់​ក្រោម​ស្នាដៃ Hubert Hurkacz ខណៈ Novak Djokovic ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

2021/07/08 07:02:25 pm        81

​វាយកូន​បាល់៖ ​ក្តីសង្ឃឹម​ដណ្តើមពាន Grand Slam, Wimbledon លើក​ទី​៩ របស់ Roger Federer ត្រូវ​បាន​បញ្ចប់​ត្រឹម​វគ្គ ៨​នាក់​ចុងក្រោយ​បន្ទាប់ពី​ចាញ់​កីឡាករ​ប៉ូឡូញ Hubert Hurkacz គួរ​ឱ្យ​ភ្ញាក់ផ្អើល ៣សិត​ផ្ទួនៗ​។

​​កីឡាករ​ស្វ៊ី​សវ័យ ៣៩ឆ្នាំ​រូបនេះ​បាន​បរាជ័យ​ក្នុង​លទ្ធផល ៦-៣, ៧-៦(៧-៤) និង ៦-០ តដៃ​មិន​រួច​ក្រោម​ថ្វៃ​ដី Hubert Hurkacz ដែល​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Grand Slam ជា​លើកដំបូង​ក្នុង​អាជីព​។ ​នេះ​ក៏​ជា​លើកដំបូង​ផងដែរ​សំរាប់​ជើងឯក Grand Slam ២០លើក Roger Federer ដែល​ចាញ់​គូប្រកួត ៣សិត​ទល់នឹង​សូន្យ​នៅ Wimbledon នេះ​។ ​Hubert Hurkacz នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​អ៊ីតាលី Matteo Berrettini ដើម្បី​កៅអី​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ថ្ងៃអាទិត្យ​។ កីឡាករ​អ៊ីតាលី Berrettini បាន​យកឈ្នះ​កីឡាករ​កាណាដា Felix auger-Aliasimme ដោយ​លទ្ធផល ៦-៣, ៥-៧, ៧-៥ និង ៦-៣ ដើម្បី​ឡើង​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Wimbledon ជា​លើកដំបូង​ផងដែរ​។

​​ចំណែកឯ​កីឡាករ​លំដាប់​លេខ ១ ពិភពលោក Novak Djokovic នៅតែ​បន្ត​ទំរង់​លេង​អស្ចារ្យ​របស់ខ្លួន​ដដែល ​ក្រោយ​យកឈ្នះ​កីឡាករ​​ហុង​គ្រី Marton Fucsovics​។ ​កីឡាករ​វ័យ ៣៤ឆ្នាំ Novak Djokovic ថ្វីបើ​ធ្វើ​មិនសូវ​បានល្អ​តែ​នៅតែ​អាច​យកឈ្នះ ​៣សិត ៦-៣, ៦-៤ និង ៦-៤ លើ​កីឡាករ​វ័យ ២៩​ឆ្នាំហុង​គ្រី​ដែល​បង្ហាញខ្លួន​លើកដំបូង​នៅ​វគ្គ ៨នាក់​ចុង​ក្រោយនេះ​។​ វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​កីឡាករ​ស៊ែ​ប​រូបនេះ​ នឹង​បន្ត​ជួប​ជាមួយ​កីឡាករ​កាណាដា Denis Shapovalov។ ​កីឡាករ​កាណាដា​លំដាប់​លេខ ២៥ រូបនេះ​បាន​យកឈ្នះ​កីឡាករ​រុស្ស៊ី​លំដាប់​លេខ ២៥ Karen Khachanov លទ្ធផល ៦-៤, ៣-៦, ៥-៧, ៦-១ និង ៦-៤​។ ​ជ័យជំនះ​ពីរ​ប្រកួត​ទៀត​ប៉ុណ្ណោះ Novak Djokovic នឹង​តាម​ទាន់​កំណត់ត្រា​កីឡាករ​ឈ្នះ​ជើងឯក Grand Slam ច្រើនជាងគេ​ដែល​កំពុង​កាន់កាប់​ដោយ Roger Federer និង Rafael Nadal ដែល​ឈ្នះ ២០​លើក​ដូចគ្នា​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm