
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែលលោក Nir Barkat បានជួបពិភាក្សាការងារជាមួយសមភាគីអារ៉ាប៊ីសាអូឌីតនៅក្រៅជំនួបអង្គការពាណិជ្ជកម្មពិភពលោក(WTO)ក្នុងទីក្រុង Abu Dhabi នាថ្ងៃចន្ទនេះ ដោយលោកបានបង្ហាញទំនុកចិត្តថា ប្រទេសទាំង ២នឹងអាចរួបរួមគ្នាជាប្រវត្តិសាស្រ្ត ។
ជំនួបរូបថតសន្លឹកជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអារ៉ាប៊ីសាអូឌីតលោក Majid bin Abdullah al-Qasabi គឺជារឿងកម្រមួយបង្ហាញពីកង្វះខាតទំនាក់ទំនងផ្លូវការរវាងប្រទេសទាំង ២ បើទោះបីជាសហរដ្ឋអាមេរិក ព្យាយាមធ្វើឲ្យពួកគេខិតរកគ្នាខ្លាំងជាងមុនក៏ដោយ ។
យោងតាមការអះអាងរបស់ការិយាល័យក្រសួងសេដ្ឋកិច្ច និងឧស្សាហកម្មអ៊ីស្រាអែល បានឲ្យដឹងថា រដ្ឋអ៊ីស្រាអែល ចាប់អារម្មណ៍លើសន្តិភាពជាមួយប្រទេសស្វែងរកសន្តិភាព ហើយពួកយើងនឹងរួបរួមគ្នាជាប្រវត្តិសាស្រ្ត ។
គួរឲ្យដឹងថា លោក Barkat និងលោក Qasabi កំពុងចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអង្គការ WTOដែលមានគោលដៅបង្កើតច្បាប់ពាណិជ្ជកម្មសកលថ្មី ។
ស្ថានទូតអារ៉ាប៊ីសាអូឌីតប្រចាំនៅទីក្រុង Abu Dhabi ពុំបានឆ្លើយតបភ្លាមៗនោះទេចំពោះសំណើរតាមអ៊ីម៉ែល សុំសេចក្តីអត្ថាធិប្បាយជុំវិញជំនួបរវាងរដ្ឋមន្រ្តីទាំង ២ ៕