កងកម្លាំងអ៊ីស្រាអែល អះអាងថា អាវុធ និងជើងទម្របាញ់រ៉ុក្កែត ត្រូវបានរកឃើញក្នុងមន្ទីរពិសោធន៍វេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សា

2024/02/27 12:00:35 am        257

 កងទ័ពអ៊ីស្រាអែល បានចុះផ្សាយរូបភាពវីដេអូឃ្លីបកាលពីថ្ងៃអាទិត្យដែលពួកគេនិយាយថាបង្ហាញពីលទ្ធផលនៃប្រតិបត្តិការសឹកក្នុងតំបន់ Abasan ស្ថិតនៅភាគខាងកើតទីក្រុង Khan Yunis ។

 យោធាអ៊ីស្រាអែល និយាយអមដោយសេចក្តីថ្លែងការណ៍ថា ពួកគេបានសម្លាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់រាប់សិបនាក់ និងបានកំណត់ទីតាំងអាវុធ និងជើងទម្របាញ់រ៉ុក្កែត អំឡុងការវាយឆ្មក់នៅក្នុងតំបន់ហ្កាហ្សា ។

 រូបភាពវីដេអូឃ្លីប ឃើញជើងទម្របាញ់រ៉ុក្កែត គ្រឿងផ្ទុះ គ្រាប់បែកដៃ កាំភ្លើងវែង និងឧបករណ៍ទំនាក់ទំនង នៅក្នុងអគាររបស់មន្ទីរពិសោធន៍វេជ្ជសាស្រ្ត ។

 ទាហានអ៊ីស្រាអែល និងក្រុមខ្មាន់កាំភ្លើងប៉ាឡេស្ទីន បានប្រយុទ្ធគ្នានៅពាសពេញតំបន់ហ្កាហ្សាស្ទ្រីប កាលពីចុងសប្តាហ៍កន្លងទៅ ខណៈក្រុមអ្នកសម្របសម្រួល បានបង្កើនល្បឿននៃកិច្ចពិភាក្សាជុំវិញបទឈប់បាញ់ដែលអាចធ្វើទៅបាន ដើម្បីដោះលែងចំណាប់ថ្នូរដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងនាំយកវិធានការសម្រាប់ការផ្អាកនៅថ្ងៃសម្រាក បុណ្យរ៉ាម៉ាដាន ទៅកាន់តំបន់ហ៊ុមព័ទ្ធដែលរងការវាយប្រហារមួយនេះ។ 

ទោះជាយ៉ាងណា ចក្ខុវិស័យសម្រាប់ការធានាបានបទឈប់បាញ់ណាមួយ មើលទៅដូចជាមិនប្រាកដប្រជា ដោយអ៊ីស្រាអែលនិយាយថា មានផែនការពង្រីកការបោសសម្អាតដើម្បីកម្ទេចក្រុមហាម៉ាស់ ខណៈ ក្រុមសកម្មប្រយុទ្ធ បានប្រកាន់ជំហររឹងមាំ លើការទាមទាររបស់ខ្លួន សម្រាប់ការបញ្ចប់ជាអចិន្ត្រៃយ៍នៃសង្គ្រាមរយៈពេលជិតប្រាំខែនេះ ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        123
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        116
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm