អង់គ្លេសអំពាវនាវដល់បណ្តាប្រទេសលោកខាងលិចប្រគល់ទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលត្រូវបានរឹបអូសទៅឲ្យអ៊ុយក្រែន

2024/02/27 12:03:27 am        237

នាយករដ្ឋមន្ត្រីអង់គ្លេស លោក រីស៊ី ស៊ុណាក់ (Rishi Sunak) បានអំពាវនាវឲ្យបណ្តាប្រទេសលោកខាងលិច បង្កើនការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក និងបញ្ជូនទៅឲ្យអ៊ុយក្រែន ដើម្បីផ្តល់ហិរញ្ញប្បទានដល់វិស័យការពារជាតិ។

លោកស៊ុណាក់ បានសរសេរនៅក្នុងវិចារណកថាមួយនៅក្នុងកាសែត Sunday Times ដែលបានចេញផ្សាយ ដើម្បីប្រារព្ធខួបពីរឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីថា  ប្រទេសមួយចំនួនដែលបានដាក់ទណ្ឌកម្មរុស្ស៊ីជុំវិញការឈ្លានពានអ៊ុយក្រែនឆ្នាំ ២០២២ ត្រូវតែមានភាពក្លាហានក្នុងការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីរាប់រយពាន់លាន។ លោកបានសរសេរទៀតថា ដំណើរការនេះ អាចចាប់ផ្តើមជាមួយនឹងការបញ្ជូនការប្រាក់ដែលបានបង្កើតឡើងពីទ្រព្យសម្បត្តិដែលបានបង្កកទាំងនោះ ទៅឲ្យអ៊ុយក្រែន។

ការអំពាវនាវរបស់លោកស៊ុណាក់ទៅកាន់ក្រុមប្រទេសG7 ដើម្បីស្វែងរក «វិធីស្របច្បាប់» ដើម្បីរឹបអូសទ្រព្យសម្បត្តិដែលបង្កក អាចបង្ហាញពីបញ្ហាប្រឈម។ ធនាគារអន្តរជាតិ បានបង្កើនការព្រួយបារម្ភអំពីផែនការនេះ ដោយបានព្រមានរដ្ឋាភិបាលចក្រភពអង់គ្លេសថា ការរឹបអូសយកមូលនិធិរុស្ស៊ីណាក៏ដោយត្រូវតែមានមូលដ្ឋានច្បាប់យ៉ាងម៉ឺងម៉ាត់។ បើមិនដូច្នេះទេ វាប្រថុយនឹងផលប៉ះពាល់ដល់ប្រព័ន្ធហិរញ្ញវត្ថុសកល ក៏ដូចជាស្ថាប័ននានា ដែលកំពុងប្រឈមនឹងចំណាត់ការផ្លូវច្បាប់។

នៅពេលដែលសង្រ្គាមឈានចូលដល់ឆ្នាំទី៣ អ៊ុយក្រែនកាន់តែអស់សង្ឃឹមក្នុងការផ្តល់មូលនិធិ និងគ្រាប់រំសេវ ដើម្បីយកជ័យជម្នះលើកងកម្លាំងរបស់រុស្ស៊ី ។ កញ្ចប់ជំនួយចំនួន ៦០ពាន់លានដុល្លារអាមេរិក កំពុងប្រឈមមុខនឹងការជំទាស់ពីគណបក្សសាធារណរដ្ឋ ហើយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) កាលពីសប្តាហ៍មុនបានស្តីបន្ទោសចំពោះភាពអសកម្មរបស់សភា ដោយសារកងទ័ពរបស់ទីក្រុងមូស្គូដែលដណ្តើមបានទីក្រុង Avdiivka ភាគខាងកើតមកកាន់កាប់។ ការដួលរលំនៃទីក្រុងនេះ នៅមុនប្រា   រព្ធខួបពីរឆ្នាំនៃសង្រ្គាមនេះ បានផ្តល់ជ័យជម្នះជានិមិត្តរូបសម្រាប់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលចង់បន្តការគ្រប់គ្រងរបស់ខ្លួន នៅក្នុងការបោះឆ្នោត នៅខែក្រោយ។

អត្ថបទដែលទាក់ទង

ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        3
[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        62
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន

2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm