កំពង់ចាម៖ នៅព្រឹក ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោង ស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ -កំពង់ចាម រួមនឹងលោក ឡោ ចាន់លី អភិបាលរងខេត្ត កំពង់ចាម រួមនឹងមន្ត្រីជំនាញ តំណាងក្រុ មហ៊ុនទទួលម៉ៅការ មន្ទីរ អង្គភាពពាក់ព័ន្ធ នឹងអាជ្ញា ធរមូលដ្ឋាន បានបន្តធ្វេីការចុះពិនិត្យការងារវឌ្ឍនភាពស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លងពីស្គន់ ស្រុកជេីងព្រៃ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម។ ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម លីម ស៉ីដេនីន រដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹក ជញ្ជូន បានជំរុញឲ្យ ក្រុមហ៊ុន ទទួលម៉ៅការនិងក្រុមជាងធ្វេីយ៉ាងណាបង្កេីនយកចិត្តទុកដាក់លេីផ្នែកគុណភាព និងពិនិត្យឲ្យច្បាស់លេីការងារបច្ចេកទេសសសរគ្រឹះស្ពាន ហេីយក្រុមហ៊ុនត្រូវពន្លឿនការងារពីរង្វង់មូលស្គន់ ចាប់ផ្តេីមពីខែមីនាតទៅ។ ឯកឧត្ដម បញ្ជាក់ ទៅកាន់ក្រុមហ៊ុនទៀតថា ស្នេីឲ្យក្រុមការងារកំពុងដំណេីរការគម្រោងមួយនេះត្រូវពិនិត្យលេីប្រព័ន្ធទឹកស្អាត និងប្រព័ន្ធខ្សែកាប ត្រូវរាយការណ៍មកមន្ត្រីពាក់ព័ន្ធសិន ហេីយក្រុមការងារត្រូវបំពាក់សញ្ញាចរាចរណ៍តាមការដ្ឋាននីមួយៗផង ដេីម្បីអនុវត្តន៍ការងារ។
ទន្ទឹមនឹងនេះដែរ ឯកឧត្ដម លីម ស៉ីដេនីន ក៍បានបញ្ជាក់ថា ចំពោះបញ្ហាមានបណ្តឹងពីប្រជាពលរដ្ឋគឺក្រុមអនុគណៈកម្មាធិការខេត្តនឹងធ្វេីការងារដោះស្រាយជំនួសក្រុមហ៊ុន។ អ្វីដែល ជាការងារចុះវឌ្ឍនភាពនេះ គឺធ្វេីយ៉ាងណា ក្រុមការងាររបស់ក្រុមហ៊ុនទទួលម៉ៅការ សូមពិនិត្យមេីលលេីគុណភាពការកិលបង្ហាប់គ្រឹះ និងកាយអាចម៍ចេញ នៃផ្លូវ ហេីយផ្នែកស្ពានវិញក្រុមការងារកំពុងធ្វេីជាហូហែហេីយ ខណៈ ស្ពានមួយចំនួនត្រូវវាយកំទេសចោល និងកសាងឡេីងវិញ ឲ្យត្រូវស្តង់ដាបច្ចេកទេសត្រឹមត្រូវ។
គូសបញ្ជាក់ថា គម្រោងពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ ៧ ជាបួនគន្លង (ស្គន់-កំពង់ចាម) ចំណុចចាប់ផ្ដើម ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ និងចំណុចបញ្ចប់នៅរង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលមានប្រវែងសរុប ៤៥,៥០៤ គីឡូម៉ែត្រ៕ ដោយ ៖ សីហា












