សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គតនៅល្ងាចថ្ងៃ ២៦ កុម្ភៈនេះ

2024/02/26 07:01:31 pm        312

ភ្នំពេញ ៖ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គត នៅអំឡុងវេលាម៉ោង ៥ និង ៤០ នាទីល្ងាច នាថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា។

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស  ព្រះអង្គត្រូវបានគេទទួលស្គាល់ថា បានរៀបចំបង្កើតគណៈសង្ឃកម្ពុជាឡើងវិញ នៅក្រោយរបបកម្ពុជាប្រជាធិតេយ្យ និងបានរួមចំណែកធ្វើឱ្យវិស័យព្រះពុទ្ធសាសនារីកចម្រើនឡើងវិញ តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ មក។

សូមរម្លឹកផងដែរថា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស កាលពីអំឡុងឆ្នាំ១៩៤៧ ព្រះអង្គបានបួសជាសាមណេរក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ និងជាព្រះចៅអធិការវត្តរាជបូព៌ ខេត្តសៀមរាប។

នៅអំឡុងឆ្នាំ១៩៥២ ព្រះអង្គបានបំពេញឧបសម្បទាជាព្រះភិក្ខុ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ នៅវត្តរាជបូព៌ដដែល។ គង់នៅទីនោះមួយរយៈ ព្រះអង្គត្រូវបានតែងតាំងជា​គ្រូសូត្រឆ្វេង​។ ​ចាប់ពី​ឆ្នាំ​១៩៧៥ ដល់ ​១៩៧៩ នៅ​ក្នុងសម័យ​ខ្មែរក្រហម ព្រះអង្គ​ត្រូវបាន​ពួក ប៉ុល ពត ​បង្ខំឱ្យ​សឹក និង​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ។

ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ព្រះអង្គ​បាន​និមន្ត​បួស​ឡើងវិញ ក្នុង​ពុទ្ធ​សីមាវត្ត​ឧណ្ណាលោម ក្រុងភ្នំ ពេញ​ ដោយទទួលបានការតែងតាំង​ជា​ព្រះប្រធាន​សង្ឃ​កម្ពុជា, ជា​ព្រះ​ឧបជ្ឈាយ៍ និង​ជា​ព្រះ​វិន័យធរ។

ចំពោះការសិក្សាវិញ ព្រះអង្គទ្រង់បានសិក្សាចំណេះទូទៅច្រើន។ ​ព្រះអង្គក៏​បានបញ្ចប់​ការសិក្សា​ធម្ម​វិន័យ​ទាំងបី​កម្រិត គឺ​ថ្នាក់​ត្រី,​ ទោ​ និងឯក។ ​ព្រះអង្គ​ចេះ​សូធ្យ​វិន័យ​បាដិមោក្ខ​យ៉ាង​ស្ទាត់ជំនាញ។ ​ព្រះអ ង្គ​មាន​ជំនាញ​ខាង​​វិបស្សនាធុរៈ និងសមថកម្មដ្ឋានយ៉ាងជំនាញ។

ព្រះអង្គបានទទួលគោរមងារ​ជាព្រះមហា​សុមេធាធិបតី និង​ជា​សង្ឃនាយកនៅឆ្នាំ១៩៩១។ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​១៩៩១ ព្រះមហា​សុមេធាធិបតី ទេព វង្ស ត្រូវបានតែងតាំង​ជា​សម្ដេចព្រះសង្ឃរាជ គណៈមហានិកាយ​នៃ​ព្រះរាជាណាចក្រកម្ពុជា ដោយ​ព្រះរាជក្រឹត្យ​ព្រះករុណា ព្រះបាទ សម្ដេចព្រះ ន​រោ​ត្ដម សីហនុ ជា​ព្រះប្រមុខរដ្ឋ និង​ជា​ព្រះប្រធាន​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់កម្ពុជា(SNC)។

​នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ​ត្រូវបានតែងតាំង​ជាសម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ព្រះករុណា​ព្រះបាទ សម្ដេចព្រះ​បរមនាថ ន​រោ​ត្ដម សីហមុនី និង​បានទទួល​ព្រះ​រាជានុញ្ញាត​ពី​សំណាក់​ព្រះករុណា​ព្រះបាទ​សម្ដេចព្រះ ន​រោ​ត្ដម សីហមុនី ឱ្យ​ប្រើ​រាជសព្ទ និង​ផ្លិត​យស​ពិសេស។

នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គតក្នុងព្រះជន្មាយុ ៩៣ ព្រះវស្សា៕

​ដោយ៖ គង់ ឌិន

អត្ថបទដែលទាក់ទង

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី
2025/05/08 11:52:49 am        1
កម្ពុជាប្រារព្ធខួបលើកទី១៦២ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម
2025/05/08 11:49:46 am        1
ប្រធានាធិបតីទីម័រឡេស្តេចាត់ទុកសម្ដេចតេជោ ជាមិត្តល្អ មិត្តជិតស្និទ្ធ និងជា​ស្ថាបនិកកម្ពុជា​សម័យទំនើប
2025/05/08 11:11:09 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សាក្សី៖ ការផ្ទុះបានលាន់ឮនៅទីក្រុង Lahore របស់ប៉ាគីស្ថាន ស្របពេលភាពតានតឹងជាមួយឥណ្ឌា

2025/05/08 12:25:24 pm
​ឥណ្ឌា ធ្វើសមយុទ្ធផ្តាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេស ក្នុងពេលមានភាពតានតឹងជាមួយប៉ាគីស្ថាន
2025/05/08 12:22:15 pm
​រដ្ឋមន្ត្រីរតនាគារអាមេរិក៖ ការចរចាជាមួយចិន នឹងចាប់ផ្តើមថ្ងៃសៅរ៍ ដោយគ្មានទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន
2025/05/08 12:15:25 pm
​ប៉ាគីស្ថាន រៀបចំពិធីបង្ហូតទង់ពាក់កណ្តាលដងនៅព្រំដែនដែលត្រូវបានបិទ ក្នុងពេលមានការឈ្លានពានរបស់ឥណ្ឌា
2025/05/08 12:11:16 pm
​អ៊ុយក្រែន ពិចារណាការផ្លាស់ប្តូរទៅប្រាក់អឺរ៉ូ ពីប្រាក់ដុល្លារ ក្នុងពេលមានការកែប្រែភូមិសាស្ត្រនយោបាយ
2025/05/08 11:54:27 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/05/07 10:13:43 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/05/07 04:43:13 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/05/05 01:50:17 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/05/08 02:03:30 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/24 12:30:26 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am