
រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់ប្រទេសលីបង់ បាននិយាយនៅថ្ងៃចន្ទនេះថា សេដ្ឋកិច្ចដែលមានបញ្ហាយូរអង្វែងរបស់ប្រទេសលីបង់ ត្រូវបានគ្របដណ្តប់ដោយភាពមិនច្បាស់លាស់ដោយជម្លោះនៅព្រំដែនភាគខាងត្បូងរបស់ខ្លួនរវាងកងកម្លាំងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពាណិជ្ជកម្ម លោក Amin Salam បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងអាប៊ុយដាប៊ី (Abu Dhabi)ថា ប្រទេសលីបង់ នឹងមិនសម្រេចបានកំណើនប្រចាំឆ្នាំ២-៤ភាគរយ ដែលត្រូវបាន ពន្យាការសម្រាប់ឆ្នាំនេះ ដោយសារលទ្ធផលផ្ទាល់ពីការវាយប្រហារឆ្លងព្រំដែន។
លោកបាននិយាយនៅខាងក្រៅកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ថា៖«ប្រទេសលីបង់ កំពុងស្ថិតក្នុងស្ថានភាពនៃបញ្ហាជាច្រើននាពេលបច្ចុប្បន្ន ប៉ុន្តែច្បាស់ណាស់ថា អ្វីៗកំពុងធ្លាក់ចុះក្នុងលក្ខណៈអវិជ្ជមាន»។
លោកបានបញ្ជាក់ថា វាមិនច្បាស់ទេថាតើអ្នកទេសចរមកពីប្រទេសលីបង់ និងភ្ញៀវទេសចរផ្សេងទៀតដែលលោកបាននិយាយថា បានចាក់បញ្ចូលទឹកប្រាក់ប្រហែល ៥-៧ ពាន់លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចកាលពីរដូវក្តៅមុន នឹងមកដល់ប្រទេសនេះ ក្នុងរដូវកាលនេះ។
លោកបានបន្តថា រដូវរងាថ្មីៗនេះ មានភ្ញៀវទេសចរបរទេសតិចជាងការរំពឹងទុក បន្ទាប់ពីរដូវក្ដៅខ្លាំងមុន សង្គ្រាម។ សហរដ្ឋអាមេរិក ប្រេស៊ីល និងអូស្ត្រាលីដែលមានជនជាតិលីបង់ជាច្រើន កំពុងជំរុញឲ្យពលរដ្ឋរបស់ពួកគេ ពិចារណាឡើងវិញក្នុងការធ្វើដំណើរទៅប្រទេសលីបង់។