ក្រុមហេសបូឡានិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅលើដែនដីលីបង់

2024/02/27 02:40:32 am        274

ក្រុមហេសបូឡារបស់ប្រទេសលីបង់ នៅថ្ងៃចន្ទ (ទី២៦ ខែកុម្ភៈ) នេះ បាននិយាយថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនប្រភេទ Hermes 450 របស់អ៊ីស្រាអែលលើដែនដីលីបង់ ដោយប្រើមីស៊ីលបាញ់ពីដីទៅអាកាស ដែលនេះជាប្រកាសលើកទី២ របស់ក្រុមឧទ្ទាមមួយនេះ ក្នុងការបាញ់ទម្លាក់យានលើអាកាសគ្មានមនុស្សបើកប្រភេទនេះ។

គួរបញ្ជាក់ថា យាន Hermes 450 គឺជាយានដ្រូនច្រើនដែលមានឧបករណ៍ផ្ទុកច្រើន ផលិតដោយក្រុមហ៊ុន Elbit Systems ជាក្រុមហ៊ុនផលិតអាវុធដែលមានមូលដ្ឋាន នៅអ៊ីស្រាអែល។

ចំណែកយោធាអ៊ីស្រាអែល នៅថ្ងៃចន្ទនេះ បាននិយាយថា ការបាញ់មីស៊ីល ២គ្រាប់ បានកំណត់គោលដៅលើកងទ័ពអាកាសអ៊ីស្រាអែល UAV ដែលកំពុងប្រតិបត្តិការលើដែនដីលីបង់។ ប្រទេសនេះបាននិយាយថា យានដ្រូនទី១ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាស «David's Sling» របស់អ៊ីស្រាអែល ប៉ុន្តែយានដ្រូន «បានធ្លាក់ក្នុងដែនដីលីបង់» បន្ទាប់ពីការបាញ់បង្ហោះលើកទី២។

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានបាញ់ទម្លាក់ ឬរឹបអូសយានដ្រូនបញ្ជាដោយអ៊ីស្រាអែលជាច្រើនគ្រឿង ក្នុងប៉ុន្មានខែនេះ គិតចាប់តាំងពីខ្លួនបានចាប់ផ្តើមការបាញ់ប្រហារតបតគ្នាជាមួយយោធាអ៊ីស្រាអែលឆ្លងកាត់ព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ ដើម្បីជាការបង្ហាញនូវការគាំទ្រដល់សម្ព័ន្ធមិត្ត គឺក្រុមហាម៉ាសប៉ាឡេស្ទីន ដែលបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា រហូតបង្កឲ្យមានសង្រ្គាម នៅតំបន់ហ្កាហ្សា៕

អត្ថបទដែលទាក់ទង

លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm