
អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាល បាននិយាយនៅថ្ងៃច័ន្ទនេះថា ក្រុមវេជ្ជបណ្ឌិតកូរេខាងត្បូងដែលចូលរួមការដើចេញពីការងារ អាចនឹងត្រូវប្រឈមនឹងការព្យួអាជ្ញាប័ណ្ណរបស់ពួកគេ ឬក៍វិធានការផ្លូវច្បាប់ផ្សេងទៀត ប្រសិនបើពួកគេមិនត្រឡប់ទៅធ្វើការវិញនៅខែមីនាខាងមុខ។
អនុរដ្ឋមន្រ្ដីក្រសួងសុខាភិបាល លោក ប៉ាក់ មីន ស៊ូ (Park Min-Soo) បាននិយាយថា វេជ្ជបណ្ឌិស្ដាជាង ៩.០០០នាក់ បានដើរចេញពីការងាររបស់ពួកគេរហូតមកទល់ពេលនេះ។
ចំនួនជាង២ភាគ៣ នៃអ្នកស្រុកនិងវេជ្ជបណ្ឌិតក្នុងស្រុករបស់ប្រទេសនេះ កំពុងតវ៉ាទៅនឹងផែនការរបស់រដ្ឋាភិបាល ដែលបង្កើនអោយអ្នកចូលរៀនសាលាពេទ្យក្នុង១ឆ្នាំៗចំនួន២.០០០នាក់។
វេជ្ជបណ្ឌិតក្មេងៗដែលកំពុងតវ៉ានិយាយថា រដ្ឋាភិបាលគួរតែដោះស្រាយប្រាក់ខែនិងលក្ខខណ្ឌការងារដំបូងមុននឹងព្យាយាមបង្កើនចំនួនគ្រូពេទ្យ។
ការដើរចេញពីការងារបានបន្ទុចបង្អាក់ដល់ប្រតិបត្ដិការ និងសេវារបស់ មន្ទីពេទ្យ ដោយបន្ទប់សង្រ្គោះបន្ទាន់ខ្លះ ត្រូវបង្វែរអ្នកជម្ងឺទៅកន្លែងផ្សេង ហើយការវះកាត់ក៏ត្រូវបានគេពន្យារពេលផងដែរ៕