
ដោយសារកង្វះទឹកស្អាតទទួលទាន បានធ្វើឲ្យប្រជាជនក្នុងស្រុកមួយចំនួនធំក្នុងតំបន់ហ្កហ្សា ស្ទ្រីប បានកើតជម្ងឺផ្សេងៗ ក្នុងនោះរួមមានជម្ងឺរលាកថ្លើមធ្ងន់ធ្ងរផងដែរ ដែលបានរាលដាលជាពិសេសនៅក្នុងចំណោមកុមារ។
នៅក្នុងសាលាមួយដែលបង្វែរទៅជាកន្លែងជ្រកកោននៅភាគខាងលិចក្រុងហ្កាហ្សា ក្មេងម្នាក់ឈ្មោះ ម៉ូណា អាប៊ូ សាវីស(Mona Abu Shawish) អាយុ៧ឆ្នាំ មានជម្ងឺរលាកថ្លើម។
ម្ដាយរបស់ម៉ូណា អ្នកស្រី ម៉ាណាល់ អាប៊ូ សាវីស បាននិយាយថា ស្ថានភាពអនាម័យក្នុងកន្លែងជ្រកកោនគឺខ្សោយ ហើយការផ្គត់ផ្គង់ទឹកក៏មិនមានដែរ។ អ្នកស្រីបន្ដថា ឲ្យតែមានទឹក គឺយើងផឹកវា ។ ហើយអ្វីដែលយើងផឹកនោះគឺទឹកមិនស្អាត ដូច្នេះ កូនស្រីរបស់អ្នកស្រី បានឆ្លងជម្ងឺរលាកថ្លើមនេះដោយមិនដឹងខ្លួន។
នាងម៉ូណាមិនទាន់ទទួលបានការព្យាបាលណាមួយនៅឡើយទេ។ ហើយជម្រកនេះ ថ្មីៗនេះបានក្លាយជាដាក់គ្មានទីជម្រកប្រហែល ២០០នាក់ ហើយដោយសារតែមិនមានលក្ខខណ្ឌចត្ដាឡីស័កនោះ ដូច្នេះមេរោគជម្ងឺថ្លើមបានបន្ដឆ្លងរាលដាលតែម្ដង។
សេចក្ដីរាយការមួយដែលចេញផ្សាយដោយក្រសួងសុខាភិបាលតំបន់ហ្កាហ្សា ស្រ្ទីបបង្ហាញថា ដោយសារតែស្ថានភាពអនាម័យខ្សោយ បានធ្វើអោយការឆ្លងផ្លូវដង្ហើមកម្រិតធ្ងន់មានជាង ៣០០.០០០ករណី ហើយជម្ងឺរាគរុសមានជាង២០០.០០០ករណី ដែលត្រូវបានចុះបញ្ជីនៅទីនេះ ហើយក្នុងចំណោមនោះ មានជាងពាក់កណ្ដាលជាកុមារដែលមានអាយុក្រោម៥ឆ្នាំ៕