នៅថ្ងៃទី២៦ខែកុម្ភៈម្សិលមិញនេះ ឯកឧត្ដម លីម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគម្រោងស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង (ស្គន់-កំពង់ចាម) រួមជាមួយ លោក ឡោ ចាន់លី អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ តំណាងក្រុមហ៊ុនម៉ៅការ មន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវ-ស្ពាន ផ្លូវជាតិលេខ៧ ដែលកំពុងដំណើរការ ។
ក្នុងឱកាសនេះ ឯកឧត្ដម លីម ស៊ីដេនីន បានជំរុញឱ្យក្រុមហ៊ុនម៉ៅការស្ថាបនាផ្លូវនេះត្រូវយកចិត្ត ចិត្តទុកដាក់លើផ្នែកគុណភាព និងត្រូវពន្លឿនការងារស្ថាបនាចាប់ពីខែមីនាតទៅ ។
សូមបញ្ជាក់ថា គម្រោងស្ថាបនាពង្រីកលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៧ ជា៤គន្លង (ស្គន់-កំពង់ចាម) គឺចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់រង្វង់មូលត្រើយខាងលិចស្ពានគីហ្សូណា ក្រុងកំពង់ចាម មានប្រវែងជាង៤៥គីឡូម៉ែត្រ៕





