អភិបាលខណ្ឌ៧មករា ដឹកនាំមន្រ្តីចូលរួមទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ «ទីក្រុងស្អាតដើម្បីទេសចរណ៍»

2024/02/27 05:06:56 pm        322

រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពីធី អបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី១២ ក្រោមប្រធានបទ «ទីក្រុងស្អាត ដើម្បីទេសចរណ៍» ដោយមានការបញ្ជ្រាបការយល់ដឹង និង កម្មវិធីយុទ្ធនាការសម្អាតទីក្រុង តាមទីសាធារណៈ សួនច្បារ​ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤។

កម្មវិធីនេះប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំកម្លាំងថ្នាក់ខណ្ឌ, សង្កាត់ទាំង៨ , ព្រះសង្ឃទាំង៣វត្ត, យុវជន ស.ស.យ.ក, យុវជន កាកបាទក្រហមកម្ពុជា និងយុវជនកាយរឹទ្ធិ ចូលរួមអបអរសាទរ សរុប៤៥០នាក់​ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ "ទីក្រុងស្អាតដើម្បីទេសចរណ៍" នៅសួនច្បារមិត្តភាព និងសួនច្បារក្ដាន់២ ស្ថិតក្នុងសង្កាត់មិត្តភាព ខណ្ឌដូន៧មករា រាជធានីភ្នំពេញ។

ការប្រារព្ធទិវាជាតិទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងដើម្បីបំផុស និងបញ្ជ្រាបការយល់ដឹងដល់យុវជនសិស្សានុសិស្ស​ និងប្រជាពលដ្ឋ​ អោយបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការលើកកម្ពស់ការអភិវឌ្ឍបៃតង ការផ្ដល់នូវបដិសណ្ឋាកិច្ចល្អ និងភាពកក់ក្ដៅសំដៅរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងការរីកចំរើននៃសង្គមជាតិ ថែមទាំងជំរុញការចូលរួមទាំងអស់គ្នាធ្វើយ៉ាងឱ្យទីក្រុងមានសោភណ្ឌភាពស្រស់ស្អាត ប្រកបដោយភាពទាក់ទាញ។

ក្នុងឱកាសនោះផងដែរ លោក ថេង សុថុល អភិបាលខណ្ឌ បានផ្សព្វផ្សាយការទទួលបានជ័យលាភីទីក្រុងស្អាត" ផ្ការំដួល២ទង" សម្រាប់រដ្ឋបាលខណ្ឌ៧មករា នៃរាជធានីភ្នំពេញ ដ៏ត្រចះត្រចង់ គឺជាការខិតខំប្រឹងប្រែងរួមគ្នាទាំងកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញា ស្មារតី ពីសំណាក់ លោក-លោកស្រីទាំងអស់ ជាពិសេស ដោយមានការចូលរួមយ៉ាងសកម្មរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងការសហការ ចូលរួមថែរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យទីក្រុងរបស់យើងទាំងអស់គ្នា ដោយការយល់ដឹង។

ជាពិសេស លោក អភិបាលខណ្ឌ៧មករាសូមគោរពនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានដាក់ចេញនូវគោលការណ៍យ៉ាងម៉ឺងម៉ាត់បំផុតដល់រដ្ឋបាលខណ្ឌ៧មករា និងសង្កាត់ទាំង៨ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចខណ្ឌ៧មករាទាំងអស់ អោយខិតខំប្រឹងប្រែងយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងអនាម័យ បរិស្ថាន សោភណ្ឌភាពក្នុងមូលដ្ឋាន ក៏ដូចជាខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយកាន់តែប្រសើរឡើងនោះ ទើបរដ្ឋបាលខណ្ឌ៧មករា សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់នេះ៕ អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm