យុវជនជិត ២០០នាក់ បានមកទទួលការបណ្តុះបណ្តាលលើជំនាញវិជ្ជាជីវៈមរតកដូនតា

2024/02/27 05:24:03 pm        487

លោកស្រី ជ័យ ច័ន្ទកិត្យា អគ្គនាយករង បច្ចេកទេសវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ថ្លែង​ប្រាប់BTV ព័ត៌មាន នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ថា មកដល់ពេលនេះ មានយុវជន១៨៥នាក់ មកពី​គ្រួសារក្រីក្រ និងងាយរងហានិភ័យ បានមកទទួល​ការ​បណ្តុះបណ្តាល​លើ​ជំនាញ​វិជ្ជាជីវៈ​មរតក​ដូនតា។

លោកស្រី ជ័យ ច័ន្ទកិត្យា បន្តថា បច្ចុប្បន្នក្នុងដំណាក់កាលដំបូង នៃវគ្គទី១ ដែលក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​រៀបចំឡើងកាលពីដើមកុម្ភៈ ឆ្នាំ២០២៤មកនេះ បានកំណត់ និង​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ​សរុបចំនួន ៣០០នាក់ ដើម្បីចូលមកសិក្សាលើជំនាញវិជ្ជាជីវៈមរតកដូនតា ហើយ​ក្នុង​មួយ​ថ្នាក់ មិនឲ្យលើសពី១៥នាក់នោះទេ ដោយសិក្សាមានរយៈពេល១២ខែ សម្រាប់ជំនាញ​វិជ្ជាជីវៈ​មរតក​ដូនតា គឺយើងកំពុងដំណើរការបណ្តុះបណ្តាល ចំនួន១១ទីតាំង និង១៣ថ្នាក់ នៅខេត្តទាំង៦។ ទន្ទឹម​នឹង​នោះ​ក្រសួង ក៏កំពុងបន្តទទួលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីមកចាប់​យក​ជំនាញ​វិជ្ជា​ជីវៈ​មរតកដូនតាបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា នៅដើមខែកុម្ភះ ឆ្នាំ២០២៤នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុង​ដំណើរ​ការ​សកម្មភាព​កម្ម​វិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា ដែលមានចំនួន១៣ទីតាំង ក្នុងរាជធានី-ខេត្ត​ទាំង៨។ រៀនដោយមិនបង់ថ្លៃលើជំនាញ៖ ខ្មុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, តម្បាញ​ក្រមាត្រុំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់​ស្មិត​។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ (មានបណ្ណ) និងគ្រួសារងាយរងហានិភ័យ (មានបណ្ណ) នឹងទ​ទួល​បាន​ប្រាក់​ឧបត្ថម្ភចំនួន ២៨ម៉ឺនរៀល ក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឲ្យបានត្រឹមត្រូវ។ ហើយ​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈមរតកដូនតានេះ គឺជាកម្មវិធីអាទិភាពទាំង៦ចំណុច របស់រាជរដ្ឋាភិបាល បាន​ផ្តល់​អាទិភាព​មកក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​មរតក​ដូនតា ដែលក្នុងកម្មវិធីនេះ រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យ២% ទៅ៤% នៃចំនួន១លាន៥សែននាក់៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm