រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អាណាឡេណា បែបក់ ( Annalena Baerbock) ជាថ្មីម្តងទៀតបានជំរុញឲ្យរដ្ឋាភិបាលអ៊ីស្រាអែលគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិក្នុងសង្គ្រាមរបស់ខ្លួន នៅតំបន់ហ្កាហ្សា ដោយមើលឃើញពីស្ថានភាពមហន្តរាយនៃប្រជាជនស៊ីវិល។

លោកស្រីបែបក់ បានថ្លែងនៅកិច្ចប្រជុំនិទាឃរដូវរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា៖«ដូចប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ អ៊ីស្រាអែលមានសិទ្ធិការពារខ្លួន។ ដូចប្រទេសផ្សេងទៀតក្នុងពិភពលោកដែរ ប្រទេសនេះ ត្រូវតែធ្វើដូច្នេះក្នុងក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់សិទ្ធិមនុស្ស»។

លោកស្រី បានបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ កំពុងធ្វើការជាបន្តបន្ទាប់ ដើម្បីគាំទ្រដល់បទឈប់បាញ់មនុស្សធម៌។ លោកស្រីបានបន្ថែមថា៖«ស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា គឺជាមហន្តរាយយ៉ាងច្បាស់»។
លោក បាននិយាយទៀតថា៖ ម្តាយរត់ចេញពីការប្រយុទ្ធគ្នា អូសកូនយំរបស់ពួកគេពីក្រោយដោយភាពភ័យស្លន់ស្លោ និងអស់សង្ឃឹម។ កុមារកំព្រា វង្វេងផ្ទះរបស់ពួកគេគ្មានគោលដៅ ដើរដោយជើងទទេរ ស្រែកឃ្លាន និងឯកោ។
លោកស្រីរដ្ឋមន្ត្រីអាល្លឺម៉ង់រូបនេះ ក៏បានជំរុញឲ្យក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បន្តអាណត្តិរបស់ខ្លួន ក្នុងការស៊ើបអង្កេតព្រឹត្តិការណ៍នៅក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីការបង្ក្រាបដោយហិង្សាទៅលើការតវ៉ា នៅក្នុងប្រទេសនេះ។