មន្ត្រីក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីដ៏ធំ បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល ដោយបានបំផ្លាញលំនៅឋានច្រើនខ្នង ដីស្រែចំការ និងដំណាំ។

បំណាក់ដីល្បប់ បានគ្របដណ្តប់លើភូមិ ឡាហ្គីណា(Laquina) ទាំងមូល នៅក្នុងទីក្រុងកូចាបាំបា(Cochabamba) និងបានកប់លើលំនៅឋានចំនួន៣០ខ្នង ដីស្រែចំការ យានយន្ត និងដំណាំ ដោយពេញទៅដោយដីល្បប់។

គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទំនប់ទឹកមួយកន្លែងនៅបឹងក្បែរនោះលេចធ្លាយ ដោយបានបញ្ជូនជំនន់ដីល្បប់ ហូរចុះតាមភ្នំ និងបានធ្វើឲ្យជនលិចអ្វីៗគ្រប់យ៉ាងនៅតាមផ្លូវដីល្បប់ហូរ។
អាជ្ញាធរ និយាយថាប្រជាជន៤០គ្រួសារបានបាត់បង់លំនៅឋានរបស់ពួកគេ ប៉ុន្តែគ្មានអ្នកស្លាប់ និងរងរបួស ត្រូវបានរាយការណ៍នោះទេ។
ទន្ទឹមនឹងនេះ តំបន់ Potosi នៅតំបន់ភ្នំអង់ ភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យទឹកទន្លេឡើងហៀរច្រាំង បណ្តាលឲ្យផ្លូវជាច្រើនខ្សែគ្របដណ្តប់ដោយសំរាម ដុំថ្ម ដីល្បប់ ហើយ លំនៅឋានជាង៤០០ខ្នង ត្រូវបានបំផ្លាញ។