ដើម្បីចូលរួមអបអរសាទរ និងផ្សព្វផ្សាយនូវព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ដែលរំពឹងនឹងកើតមានចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប ខាងមុខនេះ ក្រសួងទេសចរណ៍ មានកិត្តិយសសូមជម្រាបជូន និងអញ្ជើញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងរូបថតព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត ឲ្យបានច្រើនកុះករ ។

