ក្រុម​តា​លី​បង់​វាយ​ប្រយុទ្ធ​បើកផ្លូវ​ចូល​ទៅ​កាន់​ទីក្រុង​ភាគ​ខាងលិច​​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

2021/07/08 08:44:42 pm        127

​អា​ហ្វ​ហ្គា​នី​ស្ថាន៖ ក្រុម​តា​លី​បង់​បាន​ចូល​ទៅ​ក្នុង​ទីក្រុង​ដ៏​សំខាន់​មួយ ​នៅ​ភាគ​ខាងលិច​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ ខណៈ​ដែល​ពួកគេ​បន្ត​ដំណើរ​ទៅមុខ​យ៉ាង​លឿន ​មុន​ពេល​កងទ័ព​ណា​តូ​ចាកចេញ​។​ ​អភិបាលក្រុង​បាន​ប្រាប់​សារព័ត៌មាន BBC ថា​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​ត្រូវ​បាន​ផ្លាស់​ទៅកាន់​មូលដ្ឋាន​ទ័ព​យោធា​ដែល​នៅ​ក្បែរ​នោះ ខណៈ​ក្រុម​សកម្ម​ប្រយុទ្ធ​ឆ្ពោះ​ទៅ​កាន់​ភាគ​កណ្ដាល​ទីក្រុង Qala-e-Naw​។​

​ប៉ុន្តែ​ក្រុម​មន្ត្រី​ក្នុង​តំបន់​ និង​ទាហាន​ការពារ​ជាតិក្រោយមក​បាន​និយាយ​ថា ​ក្រុម​តា​លី​បង់​ត្រូវបាន​បណ្ដេញ​ចេញពី​អាគារ​រដ្ឋាភិបាល​មួយ​ចំនួន ហើយ​ទាហាន​បាន​បោសសម្អាត​ភាគច្រើន​នៃ​ទីក្រុង​នេះ​។​ ក្រុម​តា​លី​បង់​កំពុង​ដណ្ដើមយក​តំបន់​នានា​នៅក្នុង​ប្រទេស​នេះ ខណៈ​កងទ័ព​អាមេរិក និង​សម្ព័ន្ធមិត្ត​ចាកចេញ​។​ កម្លាំង​បរទេស​ដែល​នៅ​សេសសល់​ភាគច្រើន​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ​បាន​ចាកចេញ​មុន​ថ្ងៃ​ផុត​កំណត់​ថ្ងៃ​ទី​១១ ខែ​កញ្ញា​ដោយ​ទុក​ឱ្យ​យោធា​អា​ហ្វ​ហ្គា​នី​ស្ថាន​ទទួលបន្ទុក​ផ្នែក​សន្តិសុខ​តែ​ម្នាក់​ឯង​។​

​ក្រុម​មន្ត្រី​បាន​និយាយ​ថា ​កងកម្លាំង​សន្តិសុខ​បាន​បើក​ការវាយប្រហារ​តាម​អាកាស​ ដើម្បី​បោស​សំអាត​ពួក​សកម្ម​ប្រយុទ្ធ​ចេញពី​ទីក្រុង Qala-e-Naw នៅក្នុង​ខេត្ត Badghis ភាគ​ខាង​លិច និង​កង​កម្លាំង​ពិសេស​ត្រូវ​បាន​ប្រើ​ដើម្បី​បណ្ដេញ​ក្រុម​បះបោរ ​ចេញពី​អគារ​រដ្ឋាភិបាលដែល​ពួកគេ​បាន​កាន់​កាប់​មួយ​រយៈ​ពេល​ខ្លី​។ ​វីដេអូ​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដាញ​សង្គម​ បាន​បង្ហាញ​ពី​យុទ្ធ​ជនតា​លី​បង់​បាន​ធ្វើ​ដំណើរ​យ៉ាង​លឿន​ ចូល​ទៅ​ក្នុង​ខេត្ត​នេះតាម​ទោចក្រយានយន្ត​នៅ​ព្រឹក​ថ្ងៃ​ដដែល​។​ ប្រភព​ក្នុងស្រុក​បាន​ប្រាប់ BBC ថា​ ពួក​តា​លី​បង់​បាន​ទៅកាន់​ពន្ធនាគារ​ទីក្រុង​នេះ ហើយ​បាន​ដោះលែង​អ្នកទោស​ប្រហែល ៤០០​នាក់​រួម​ទាំង​អ្នក​ប្រយុទ្ធ​របស់​ខ្លួន​ជាង ១០០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        194
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        181
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        181

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm