លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ទទូចស្នើឱ្យស្ថាប័នពាក់ព័ន្ធត្រូវព្យាយាមកាត់បន្ថយអត្រាហិង្សាគ្រប់ប្រភេទលើស្រ្តី

2024/02/27 10:34:17 pm        198

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ បានមានប្រសាសន៍ទទូចស្នើដល់គ្រប់បណ្ដាភាគីពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ និងព្យាយាមកាត់បន្ថយអត្រាហិង្សាគ្រប់ប្រភេទលើស្រ្តី ខណៈបច្ចុប្បន្ន ករណីហិង្សាលើរូបរាងកាយ និងហិង្សាផ្លូវភេទ នៅតែបន្តកើតមានលើស្រ្តី។ លោកជំទាវបណ្ឌិត មានប្រសាសន៍បែបនៅក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ ២០២៤ របស់គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅក្រសួងកិច្ចការនារី។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «យោងតាមរបាយការណ៍ស្រាវជ្រាវនានា បានបង្ហាញថា ស្ត្រី កម្ពុជាយើង១នាក់ ក្នុងចំណោម៥នាក់ ដែលមានអាយុពី ១៥-៤៥ឆ្នាំ ធ្លាប់រងគ្រោះដោយ អំពើហឹង្សាលើរាងកាយ។ ស្ត្រីដែលមានអាយុពី ១៥-៤៩ឆ្នាំ ចំនួន ៦% បានរាយការណ៍ថា ធ្លាប់ទទួលរងអំពើហឹង្សាផ្លូវភេទយ៉ាងហោចណាស់ម្តងក្នុង១មួយជីវិត ក្នុងនោះ៥%បាន រាយការណ៍ថា ពួកគេធ្លាប់ទទួលរងនូវការបៀតបៀនផ្លូវភេទ។» ។

លោកជំទាវបានមានប្រសាសន៍បន្តថា ផ្ទុយមកវិញបើយើងក្រឡេកទៅមើលចំណុចវិជ្ជមានរបស់ស្រ្តីស្តីកម្ពុជា គឺបានចូលរួមចំណែកយ៉ាងធំក្នុងកិច្ចគាំពារសង្គម ដែលក្នុងនោះលោកជំទាវសង្កេតឃើញ ថា ស្ត្រីខ្មែរប្រមានជាជាង ៦១% ជាម្ចាស់ និងដឹកនាំសហគ្រាសធុនមីក្រូ តូច និង មធ្យម ដែលតួលេខនេះបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការដើរតួនាទីយ៉ាងសំខាន់បស់ស្ត្រីខ្មែរ ក្នុងការបង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្រ និងកែលម្អសុខុមាលភាពគ្រួសារនាពេល បច្ចុប្បន្ននេះ។ 

ក្នុងនាមជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រី និងគ្រួសារខ្មែរ លោកជំទាវបាន លើកឡើងបន្ថែមទៀតថា នៅពេលដែលយើងខិតខំពង្រឹង សីលធម៌សង្គម តម្លៃស្ត្រី និង គ្រួសារខ្មែរ យើងក៏មិនអាចមើលរំលងអំពើហិង្សាក្នុងគ្រួសារ ដែលអំពើហិង្សាលើស្រ្តីខ្មែរនៅបន្តកើតមានជាញឹកញាប់ ហើយរាជរដ្ឋាភិបាលបាននឹងកំពុងបន្តយកចិត្តទុកដាក់ក្នុងការដោះស្រាយ នូវរាល់បញ្ហាដែលកើតមាន៕ អត្ថបទ៖ កញ្ញា ចេន សុភានាថ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm