អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖អ៊ីស្រាអែលបានបរាជ័យក្នុងការអនុវត្តសេចក្តីសម្រេចរបស់ICJក្នុងករណីប្រល័យពូជសាសន៍

2024/02/27 10:54:19 pm        103

អង្គការឃ្លាំមើលសិទិ្ធមនុស្ស (HRW)នៅថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលថា ខកខានមិនបានអនុវត្តតាមសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)ដែលពាក់ព័ន្ធនឹងករណីប្រល័យពូជសាសន៍ ដែលបានលើកឡើងដោយអាហ្វ្រិកខាងត្បូង។

អង្គការ HRW បាននិយាយថា អ៊ីស្រាអែលមិនបានធ្វើតាមសេចក្តីសម្រេចរបស់តុលាការ ICJ កាលពីថ្ងៃទី២៦ ខែមករា ដើម្បីចាត់វិធានការជាបន្ទាន់ និងមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាមូលដ្ឋានដែលត្រូវការជាបន្ទាន់ និងជំនួយមនុស្ស ដល់តំបន់ហ្កាហ្សា។

លោក Omar Shakir នាយកប្រតិបត្តិ HRW ជាជនជាតិអ៊ីស្រាអែល និងប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«រដ្ឋាភិបាលអ៊ីស្រាអែល កំពុងបង្អត់អាហារដល់ប្រជាជនប៉ាឡេស្ទីនចំនួន ២,៣លាននាក់នៅតំបន់ហ្កាហ្សា ដោយធ្វើឲ្យពួកគេស្ថិតក្នុងគ្រោះថ្នាក់ជាងមុនពេលមានសេចក្តីសម្រេច របស់តុលាការពិភពលោកនេះ ។

«រដ្ឋាភិបាលអ៊ីស្រាអែល បានអើពើនឹងសេចក្តីសម្រេចរបស់តុលាការនេះទេ ហើយតាមរបៀបខ្លះ ថែមទាំងបានបង្កើនការគាបសង្កត់របស់ខ្លួន រួមទាំងការទប់ស្កាត់ជំនួយសង្គ្រោះជីវិតបន្ថែមទៀត»។

អង្គការ HRW បាននិយាយថា ទិន្នន័យដែលចេញផ្សាយដោយការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ និងជំនួយរបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ា បានបង្ហាញថា ជាមធ្យមប្រចាំថ្ងៃ រថយប្តដឹកទំនិញចូលតំបន់ហ្កាហ្សា ដើម្បីផ្តល់ជំនួយ អាហារ និងថ្នាំ បានធ្លាក់ចុះដល់ ៩៣គ្រឿង កាលពីថ្ងៃទី២៧ ខែមករា។ ភ្លាមៗបន្ទាប់ពីមានសេចក្តីសម្រេចនោះ ធ្លាក់ចុះពី១៤៧គ្រឿងពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ២៦ ខែមករា និងមានប្រហែល ៥០០គ្រឿង មុនពេលសង្រ្គាម ចាប់ផ្តើម នៅថ្ងៃទី៧ ខែតុលា។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        8
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        28
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm