ម្តាយប៉ាឡេស្ទីនប្រើប្រាស់ផ្លែលម៉ើ ជំនួសទឹកដោះគោសម្រាប់ទារកទើបកើត ស្របពេលខ្សត់ស្បៀងអាហារនៅតំបន់ហ្កាហ្សា

2024/02/27 11:34:06 pm        120

ម្តាយប៉ាឡេស្ទីនជម្លៀសខ្លួន Warda Mattar ស្នាក់នៅក្នុងជំរំជនភៀសខ្លួន Al-Nuseirat ស្ថិតនៅភាគខាងជើងទីក្រុង Deir al-Balah បានបំបៅទារកទើបកើតអាយុ ២ខែរបស់គាត់ជាមួយនឹងផ្លៃលម៉ើដែលរុំក្នុងស្បៃ ដោយសារតែគ្មានទឹកដោះគោនៅទីនោះ ។

អ្នកស្រី Mattar និយាយថា កូនប្រុសរបស់ខ្ញុំគិតថាមានទឹកដោះគោបៅ ពេលកើត ដែលជាទឹកដោះគោធម្មជាតិ ឬទឹកដោះគោកំប៉ុង ប៉ុន្តែខ្ញុំមិនអាចឲ្យកូនប្រុសខ្ញុំបៅទឹកដោះគោបានទេ ដោយសារតែគ្មានទឹកដោះគោនោះឡើយ នៅក្នុងតំបន់ហ្កាហ្សា ។

អ្នកស្រីបន្តថា ខ្ញុំរកបានតែផ្លែលម៉ើប៉ុណ្ណោះ ដើម្បីធ្វើឲ្យកូនប្រុសរបស់ខ្ញុំបាត់យំ ។

កង្វះខាតស្បៀងអាហារ បានក្លាយជាបញ្ហាធ្ងន់ធ្ងរមួយនៅទូទាំងតំបន់បិទច្រកប៉ាឡេស្ទីនមួយនេះ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមកាលពីថ្ងៃទី ៧ ខែតុលា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ប៉ុន្តែបញ្ហារឹតតែធ្ងន់ធ្ងរជាងនេះ នៅតំបន់ភាគខាងជើងហ្កាហ្សា ជាទីដែលការចែកចាយជំនួយកម្រទៅដល់ ។

ខណៈពេលនោះដែរ កងទ័ពអ៊ីស្រាអែល បានបង្ហាញគណៈរដ្ឋមន្ត្រីសង្គ្រាមជាមួយនឹងផែនការវាយប្រហារ និងផែនការជម្លៀសជនស៊ីវិលនៅក្នុងទីក្រុង Rafah ភាគខាងត្បូងតំបន់ហ្កាហ្សា ។ 

ការប្រកាសនេះបានធ្វើឡើង ស្របពេលមានការអំពាវនាវពីអន្តរជាតិជំរុញអ៊ីស្រាអែល មិនឲ្យបើកប្រតិបត្តិការជើងគោកនៅទីក្រុង Rafah ជាទីដែលមនុស្សជាងមួយលាននាក់ កំពុងស្វែងរកទីជម្រកពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅកន្លែងផ្សេងទៀត ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        126
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        119
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm