ក្រោម​ម្លប់​សន្តិភាព ពលរដ្ឋ​រស់នៅ​ស្រុក​លើកដែក ខេត្តកណ្តាល រស់នៅ​មាន​ក្តី​សុខ និង​ជីវភាព​ធូរធារ​

2021/04/27 09:59:58 am        31

​កណ្ដាល៖ ប្រពល​រដ្ឋ​រស់នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល បាន​អះអាង​ថា ក្រោម​ម្លប់​សន្តិភាព អ្នក​រស់នៅ​ក្នុងស្រុក​នេះ មាន​ជីវភាព​ធូរធារ​ជាង​មុន និង​រស់​នៅ​មាន​សេចក្តីសុខ មិន​ដូច​សម័យ​សង្គ្រាម​នោះទេ​។​

​សមិទ្ធផល​សន្តិភាព​ដែល​មាននៅ​សព្វថ្ងៃ បាន​ធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​លើកដែក ខេត្ត​កណ្តាល មាន​សេចក្តីសុខ និង​មាន​ជីវភាព​ធូរធារ​ជាង​មុន​។ ​ពួកគាត់​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន​ នាយ​រដ្ឋមន្ត្រី​កម្ពុជា បច្ចុប្បន្ន​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូរណ៍ ប្រជាពលរដ្ឋ​អាច​ដើរហើរ​បាន​គ្រប់​ទីកន្លែង មិន​ដូច​សម័យ​សង្គ្រាម​នោះទេ​។

​ក្រៅ​ពីនេះ ពួកគាត់​បាន​កោត​សរសើ​រ​ចំពោះ ក្រុមការងារ​របស់​គ​ណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន​ឯកឧត្ដម ​ហេង រតនា​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ស្រុក​លើកដែក និង​ថ្នាក់ដឹកនាំ​ជា​ច្រើនរូប​ទៀត ដែល​តែងតែ​បាន​ចុះ​ជួប​សួរសុខទុក្ខ​ប្រជាពលរដ្ឋ កសាង​ផ្លូវ សាលារៀន វត្ត​អារាម និង​ឧបត្ថម្ភ​ថវិកា​ជាដើម​។​

​ជា​មួយគ្នានេះ ​ឯកឧត្ដម ​ហេង រតនា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ស្រុក​លើកដែក បាន​ប្រាប់​BTV ក្រោយ​បញ្ចា​ប់​កិច្ចប្រជុំ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​០៩​ខែ​ឆ្នាំនេះ និង​លើក​ទិសដៅ​បន្ត នា​ថ្ងៃទី​០៨​ខែតុលា​នេះ​ថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​កម្ពុជា តែងតែ​គិតគូរ​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​មិន​ខ្លាច​នឿយហត់​នោះ​។​

លើសពីនេះ ​ឯកឧត្តម​បានបង្ហាញ​សម្មតិ​ផល​ជាច្រើន​ ដែល​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​លើក​ដែល ក្រោម​ការ​ច​ង្អុ​បង្ហាញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល សម្រេចបាន​ល​ទ្ឋ​ផល​ជាច្រើន​រួមមាន​៖​កសាង​ផ្លូវ​បេតុង​ក្នុង​មូលដ្ឋាន​ជាច្រើន​ខ្សែរ ស្តារ​ព្រែក​ប្រឡាយ​ជូន​ប្រជាពលរដ្ឋ ដាក់​បង្គោល​សូ​ឡា​នៅតាម​ដងផ្លូវ និង​ដោះស្រាយ​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ជាដើម​។

​គួរ​បញ្ជាក់​ដែរថា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន​នាយ​រដ្ឋមន្ត្រី​កម្ពុជា បាន​រំដោះ​ប្រទេសជាតិ​ពី​ភ្នក់ភ្លើងសង្គ្រាម រហូត​បច្ចុប្បន្ន មានការ​អភិវឌ្ឍន៍​រីកចំរើន​គ្រប់​វិស័យ និង​ជាពិសេស​ប្រជាពលរដ្ឋ​រស់​នៅក្នុង​ភាព​សុខសាន្ត ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញ​បរិបូរណ៍​៕អត្ថបទ​៖​ ទូច សោភ័ណ​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm