
អ្នកនាំពាក្យឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា ប្រទេសរុស្ស៊ី នឹងណែនាំការដាក់បម្រាមរយៈពេល៦ខែ លើការនាំចេញប្រេងសាំង ដោយចាប់ផ្តើមពីថ្ងៃទី១ ខែ មីនា ខាងមុខនេះ។
អ្នកនាំពាក្យនិយាយថា ចំណាត់ការនេះ មានបំណងដើម្បីធ្វើឲ្យមានតុល្យភាពកំណើនក្នុងតម្រូវការ នៅក្នុងនិទាឃរដូវ និងរដូវក្តៅ ហើយវិធានការអាចធ្វើទៅបានមួយផ្សេងទៀត គឺត្រូវកាត់បន្ថយអត្រាការលក់ប្រេងម៉ាស៊ូត លើទីផ្សារភាគហ៊ុន ដល់១៦ភាគរយ។
របាយការណ៍បាននិយាយថា វិធានការរឹតត្បិត នឹងមិនអនុវត្តចំពោះបណ្តាប្រទេសនៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី នោះទេ។
កាលពីពេលមុន ប្រទេសរុស្ស៊ី បានណែនាំបម្រាមលើការនាំចេញប្រេងសាំង កាលពីថ្ងៃទី២១ ខែ កញ្ញា ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីធ្វើឲ្យមានស្ថិរភាពស្ថានភាពតម្លៃនៅទីផ្សារប្រេងឥន្ធនៈក្នុងស្រុក។
បម្រាមនោះ ត្រូវបានដកចេញវិញ បន្ទាប់ពីទីផ្សារប្រេងឥន្ធនៈក្នុងស្រុក បានឈានដល់កម្រិតសម្បូរបែប និងចំនួនលើសតម្រូវការផ្គត់ផ្គង់ ត្រូវបានបង្កើតឡើង។