
លោកអធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល (Olaf Scholz) បានប្រឆាំងយ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់មី ស៊ីលតម្រង់គោលដៅ Taurus ដល់អ៊ុយក្រែន ដោយលើកឡើងពីហានិភ័យនៃការអូសទាញប្រទេសអាល្លឺម៉ង់ទៅក្នុងជម្លោះនេះ។
លោកបាននិយាយថា៖«អាល្លឺម៉ង់ គឺជាអ្នកផ្គត់ផ្គង់យោធាដ៏ធំបំផុតដល់អ៊ុយក្រែននៅអឺរ៉ុប។ ប្រទេសនេះ នៅតែផ្គត់ផ្គង់។ ប៉ុន្តែរឿងមួយគឺប្រាកដណាស់: យើងនឹងមិនចូលរួមក្នុងសង្រ្គាមដោយផ្ទាល់ឬដោយប្រយោលទេ។ គោលការណ៍ទាំងពីរនេះ នាំឲ្យខ្ញុំសម្រេចចិត្តមិនផ្តល់មីស៊ីល Taurusដល់អ៊ុយក្រែន»។
យោងតាមសារព័ត៌មានFocus លោកបានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងប៊ែរឡាំង មិនគួរចងខ្លួនឯង ... ជាមួយនឹងគោលដៅដែលប្រព័ន្ធនេះ សម្រេចបានទេ»។
លោកសូល បានបញ្ជាក់ថា៖«ភាពច្បាស់លាស់នេះ គឺចាំបាច់។ ខ្ញុំមានការភ្ញាក់ផ្អើលដែលមនុស្សមួយចំនួនមិនរងផលប៉ះពាល់ ដែលពួកគេមិនបានគិតអំពីថាតើអ្វីដែលយើងកំពុងធ្វើអាចនាំឲ្យឈានចូលរួមនៅក្នុងសង្គ្រាមនេះ»។
លោកបាននិយាយថា អ្វីដែលអ៊ុយក្រែនខ្វះ គឺគ្រាប់រំសេវ។ លោកបានបន្ថែមថា លោកមានការរំខានយ៉ាងខ្លាំងចំពោះការខ្វះតុល្យភាពរវាងអ្វីដែលពិតជាត្រូវការនៅពេលនេះ និងការជជែកពិភាក្សាជុំវិញប្រព័ន្ធនេះ (Taurus)។