
ក្រុមព្យាករណ៍ឧតុនិយម និយាយកាលពីថ្ងៃចន្ទថា ប្រជាពលរដ្ឋសហដ្ឋអាមេរិកមួយចំនួន នឹងត្រូវផ្លាស់ប្តូរពីការស្លៀកខោខ្លី ទៅជាស្លៀកខោរងា ក្នុងរយៈពេល ២៤ម៉ោងទៀតនេះ ពេលដែលរលកកម្តៅនៅតំបន់ភាគកណ្តាល និងភាគខាងត្បូង ប្រែក្លាយទៅជាអាកាសធាតុត្រជាក់ខ្លាំងវិញ ។
សីតុណ្ហភាពកាលពីថ្ងៃចន្ទ នៅតាមរដ្ឋមួយចំនួនដូចជារដ្ឋ Nebraska និងរដ្ឋ Iowa ទាបជាង ២០អង្សាសេ ឬប្រហែល ២២អង្សាសេ ដែលជាកម្រិតលើសពីសីតុណ្ហភាពមធ្យមអំឡុងពេលនេះ ខណៈទីក្រុងជាច្រើនទៀតនៅតំបន់ភាគខាងត្បូង ដូចជានៅទីក្រុង Dallas ស្ថិតក្នុងរដ្ឋ Texas មានសីតុណ្ហភាពប្រហែល ៣០អង្សាសេ ។
ក្រុមព្យាករណ៍ឧតុនិយម និយាយថា ពួកយើងពិបាកកំណត់លំនាំអាកាសធាតុតែមួយខ្លាំងណាស់ ដោយសារបញ្ហាបម្រែបម្រួលអាកាសធាតុបណ្តាលមកពីមនុស្ស ប៉ុន្តែអាកាសធាតុអាក្រក់បែបនេះ កាន់តែកើតឡើងញឹកញាប់ជាងមុន ដោយសារតែវា ។
ក្រុមអ្នកវិទ្យាសាស្រ្តនិយាយថា បាតុភូតអាកាសធាតុអែល នីញ៉ូ រួមចំណែកដ៏សំខាន់ចំពោះអាកាសធាតុខុសពីធម្មតាបែបនេះ ៕