យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការមួយ បានឲ្យដឹងថា អតីតរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang (ឈីន កាង) បានសម្រេចលាលែងពីតួនាទីជាសមាជិកសភាជាតិ នៅមុនកិច្ចប្រជុំថ្នាក់ជាតិសំខាន់ៗ ដោយការលាលែងនេះកើតមានឡើងបន្ទាប់ពីរូបលោកមិនបានបង្ហាញខ្លួនជាសាធារណៈ តាំងពីខែមិថុនាឆ្នាំមុនមកម៉្លេះ។
សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយ បន្ទាប់ពីមានជំនួបសម្រាប់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) បានឲ្យដឹងថា លោក Qin មិនត្រូវបានដក ឬបញ្ចប់តំណែងពី NPC នោះទេ។
ការលាលែងពីតួនាទីជាអនុប្រធានរបស់លោក ត្រូវបានទទួលយកដោយសភាប្រជាជន Tianjin។ សមាជិកសភាគ្រោងនឹងកោះប្រជុំ នៅទីក្រុងប៉េកាំង នៅថ្ងៃទី៥ ខែមីនា៕