
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ទាហានអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនបីនាក់ ក្នុងការវាយឆ្មក់នៅពេលយប់នៅក្នុងជំរំជនភៀសខ្លួន ក្នុងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
នេះគឺជាការកើនឡើងនៃអំពើហិង្សាថ្មីបំផុត នៅក្នុងទឹកដីប៉ាឡេស្ទីនដែលភាពជ្រួលច្របល់ ចាប់តាំងពីការផ្ទុះឡើងនៃសង្រ្គាមអ៊ីស្រាអែលនិងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប នៅថ្ងៃទី៧ ខែតុលា។
ក្រសួងសុខាភិបាលប៉ាឡេស្ទីននៅទីក្រុងរ៉ាម៉ាឡា (Ramallah)បាននិយាយថា បុរសទាំងបីនាក់ ត្រូវបានសម្លាប់ «ដោយគ្រាប់កាំភ្លើងរបស់អ៊ីស្រាអែល» ក្នុងអំឡុងពេលប៉ះទង្គិចគ្នា នៅក្នុងជំរំជនភៀសខ្លួន Faraa ក្បែរទីក្រុង Tubas ភាគខាងជើងតំបន់វេសបែង ។
យោធាអ៊ីស្រាអែល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយអំពីការវាយឆ្មក់នោះទេ។
រូបភាពវីដេអូ ដែលបានបង្ហោះលើបណ្តាញសង្គម បានបង្ហាញរថយន្តយោធាអ៊ីស្រាអែលចូលក្នុងក្រុង Faraa ទាំងយប់ងងឹតមើលអ្វីពុំឃើញ។