
ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាលេអូន លោកជូលើស ម៉ាអាដា ប៊ីយ៉ូ(Julius Maada Bio) បានអញ្ជើញទៅដល់ក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋមួយទៅកាន់ប្រទេសចិន។
ស្រ្ដីអ្នកនាំពាក្យក្រសួងកាបរទេស លោកស្រីហួ ឈុនយីង (Hua Chunying) បានប្រកាសកាលពីថ្ងៃច័ន្ទថា តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោកស៊ី ជីនពីងលោកប៊ីយ៉ូ នឹងចំណាយពេលនៃទស្សនកិច្ច ផ្លូវរដ្ឋនេះ ទៅកាន់ប្រទេសចិនចាប់ពីថ្ងៃទី២៧កុម្ភ: ថ្ងៃទី២មីនា ។
លោកស្រីម៉ៅ នីង ជាស្រ្ដីអ្នកនាំពាក្យក្រសួងការបរទេសម្នាក់ទៀត បានផ្ដល់ព័ត៌មានបន្ថែមអំពីដំណើរទស្សនកិច្ចនេះ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃច័ន្ទកន្លងទៅនេះ។
លោកស្រីម៉ៅ បាននិយាយថា លោកប្រធានាធិបតីស៊ី នឹងរៀបចំពិធីទទួលស្វាគមន៍ និពិធីជប់លៀងជូនលោក ប្រធានាធិបតីប៊ីយ៉ូ ហើយបានបញ្ជាក់ថា ប្រមុខរដ្ឋទាំងពីរ នឹងពិភាក្សាគ្នាតាមការគ្រោងទុក។ នាយករដ្ឋមន្រ្ដី លោក លី ឈាង(Li Qiang) និង សមាជិកសភាជាន់ខ្ពស់មួយរូប
លោក ចាវ លើជី(Zhao Leji) ក៏នឹងជួបជាមួយលោកប្រធានាធិបតីប៊ីយ៉ូផងដែរ។
លោកស្រីម៉ៅ បានបន្ថែមថា គេមានជំនឿថា ដំណើរទស្សនកិច្ចនេះ នឹងចាក់បញ្ចូលនូវសម្ទុះថ្មីចូលក្នុងការអភិវឌ្ឍឲ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅនៃចំណងទាក់ទងចិន-សៀរ៉ាលេអូន ហើយនិងការជំរុញដើម្បីអោយទទួលបាននូវសមិទ្ធិថែមទៀតនៅក្នុងកិច្ចសហប្រតិបត្ដិការមិត្ដភាពរវាងប្រទេសទាំងពីរ៕