WTO ត្រៀមសម្រាប់ការដេញដោលគ្នា លើវិស័យជលផល និងកសិកម្ម ក្នុងកិច្ចពិភាក្សា នៅអារ៉ាប់រួម

2024/02/28 12:48:16 am        264

រដ្ឋមន្ត្រីពាណិជ្ជកម្មត្រៀមសម្រាប់ការភិភាក្សាគ្នាដ៏តានតឹង នាថ្ងៃអង្គារ (ទី២៧ ខែកុម្ភៈ) នេះ នៅឯកិច្ចប្រជុំរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក្នុងទីក្រុង Abu Dhabi (អាប៊ូដាប៊ី) ដោយបញ្ហាជលផល និងកសិកម្ម គឺជារបៀបវារៈដ៏សំខាន់ជាងគេ។

កិច្ចពិភាក្សាបិទទ្វារនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់ WTO ដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ប៉ុន្តែអាចមានការបន្ថែមពេលវេលា ក្នុងពេលដែលមានការមិនចុះសម្រុងគ្នា។

យ៉ាងណាក្ដី កិច្ចប្រជុំនេះមានក្តីសង្ឃឹមតិចតួចណាស់ ក្នុងការឈានដល់ដំណាក់កាលដ៏សំខាន់មួយយ៉ាងល្អប្រសើរនោះ ដ្បិតច្បាប់របស់ WTO តម្រូវឲ្យមានការឯកគ្នាទាំងស្រុង ក្នុងចំណោមរដ្ឋសមាជិកទាំង១៦៤។ តែជំហានរីកចម្រើនអាចត្រូវបានធ្វើឡើង ក្នុងកិច្ចព្រមព្រៀងកម្រិតសកលថ្មីមួយ ស្តីពីការឧបត្ថម្ភធនលើវិស័យជលផលដែលបញ្ចូលបន្ថែមទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុង ១ឆ្នាំៗ។

បន្ទាប់ពីកិច្ចព្រមព្រៀងឆ្នាំ២០២២ ដែលហាមប្រាមមិនឲ្យមានការឧបត្ថម្ភធនដែលរួមចំណែកដល់ការនេសាទខុសច្បាប់ មិនបានប្រកាស និងមិនមានការត្រួតពិនិត្យ WTO សង្ឃឹមថា នឹងបញ្ចប់កញ្ចប់ទី២ ផ្តោតលើការឧបត្ថម្ភធនដែលជំរុញការនេសាទលើសចំណុះ និងការនេសាទច្រើនហួសហេតុ។

ប្រភពការទូតម្នាក់បានឲ្យដឹងថា៖ «យើងជិតសម្រេចបាន។ វាពិតជាអាចធ្វើឲ្យលេចចេញជារូបរាងយ៉ាងពិតប្រាកដ»។ ដោយហៅកិច្ចព្រមព្រៀងដ៏មានសក្តានុពលថា ជា «លទ្ធផលល្អណាស់» ប្រភពនោះបានប្រាប់ទីភ្នាក់ងារព័ត៌មាន Agence France-Presse ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា៖ «ការជំរុញចុងក្រោយ ត្រូវការការសម្របសម្រួលបន្តិចបន្តួច ពោលគឺត្រូវការឆន្ទៈនយោបាយបន្តិចបន្តួច»។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងឆ្នាំ២០២២ មិនទាន់ចូលជាធរមាននៅឡើយទេ ដោយសារមិនមានប្រទេសគ្រប់គ្រាន់ផ្តល់សច្ចាប័ន៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        149
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        139
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm