
នៅថ្ងៃអង្គារនេះ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានបង្ហាញខ្លួនអវកាសយានិកដែលនឹងរួមចំណែកក្នុងបេសកកម្មទីអវកាសមានមនុស្សប្រកបដោយមហិច្ឆិតា Gaganyaan របស់ប្រទេសមួយនេះ ។
បេសកកម្ម Gaganyaan មានគោលដៅផលិតបន្ទប់យានអវកាសមនុស្សរស់នៅបាន ដែលនឹងនាំអវកាសយានិក ៣រូប ទៅកាន់គន្លងតារាវិថីស្ថិតនៅចម្ងាយ ៤០០គ.មពីផែនដី សម្រាប់រយៈពេល ៣ថ្ងៃ មុនពេលវិលត្រឡប់មកកាន់ទីសុវត្ថិភាពវិញនៅកន្លែងចុះចតគ្រោងទឹក ស្ថិតក្នុងមហាសមុទ្រឥណ្ឌា ។
លោក Modi បានពិនិត្យមើលកម្មវិធីហោះហើរទីអវកាសរបស់មនុស្ស និងបំពាក់ស្លាកស្លាបអវកាសយានិក ដល់អវកាសយានិកចាត់តាំងទាំង ៤រូប រួមមាន អ្នកបើកបរយន្តហោះកងកងទ័ពអាកាសឥណ្ឌា គឺលោកកាពីទែនក្រុម Prashanth Balakrishnan Nair លោកកាពីទែនក្រុម Captain Ajit Krishnan លោកកាពីទែនក្រុម Angad Pratap និងលោកកាពីទែនក្រុម Shubanshu Shukla ។
អវកាសយានិកទាំង ៤រូប ទទួលបានការហ្វឹកហាត់នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលអវកាសយានិក Yuri Gagarin នៅប្រទេសរុស្ស៊ី ។
ដោយឡែក ថវិកាប្រហែល ១,១ពាន់លានដុល្លារ ត្រូវបានចំណាយសម្រាប់បេសកកម្មមួយនេះ ដែលកើតមានឡើង ក្រោយការចុះចតជាប្រវត្តិសាស្រ្តដោយជោគជ័យរបស់ទីភ្នាក់ងារអវកាសឥណ្ឌានូវយានអវកាស Chandrayaan-3 (ចន្រ្ទាយាន-៣) នៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ ៕