ការប៉ះទង្គិចគ្នាបានផ្ទុះឡើងនៅប្រទេសប៉ូឡូញ ខណៈការតវ៉ារបស់ប្រជាកសិករនៅតែបន្តទូទាំងអឺរ៉ុប

2024/02/28 05:50:52 pm        108

ការប៉ះទង្គិចគ្នាបានផ្ទុះឡើងរវាងប្រជាកសិករ និងកងកម្លាំងនគរបាលប៉ូឡូញ ក្នុងរដ្ឋធានីវ៉ាសូវី (Warsaw)កាលពីថ្ងៃអង្គារទី២៧ខែកុម្ភៈខណៈក្រុមប្រជាករសិករបន្តការតវ៉ាប្រឆាំងគោលនយោបាយនានារបស់សហភាពអឺរ៉ុប ហើយការតវ៉ានេះ បានចាប់ផ្ដើមតាំងពីដើមខែកុម្ភៈមកម៉្លេះ ប្រឆាំងទៅនឹងការនាំចូលផលិតផលម្ហូបអាហារមានតម្លៃទាបពីអ៊ុយក្រែន និងបទប្បញ្ញត្តិផ្សេងៗរបស់សហភាពអឺរ៉ុប ក្នុងបំណងទប់ស្កាត់បបម្រែបម្រួលអាកាសធាតុ។

កសិកររាប់ពាន់នាក់បានដើរក្បួនក្នុងរដ្ឋធានីរបស់ប្រទេសប៉ូឡូញ មុនពេលទៅដល់ការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី អមដោយការចុចស៊ីផ្លេលាន់ត្រហឹង និងក្រវីទង់ជាតិជាដើម។

ក្រុមប្រជាកសិករប៉ូឡូញ ក៏ដូចជាពលរដ្ឋនៅទូទាំងប្លុកអឺរ៉ុប បានបង្កើនសកម្មភាពកូដកម្មរយៈពេល១ខែ ប្រឆាំងនឹងគោលនយោបាយទប់ស្កាត់វិបត្តិបម្រែបម្រួលអាកាសធាតុដាក់ចេញដោយសហភាពអឺរ៉ុប ការឡើងថ្លៃទំនិញនៅតាមទីផ្សារប៉ះពាល់ជីវភាពរស់នៅប្រចាំថ្ងៃ និងជាអ្វីដែលពួកគេលើកឡើងថាជាការប្រកួតប្រជែងពុំស្មើភាពពីបរទេស ពិសេសពីប្រទេសអ៊ុយក្រែន ដែលក្រុមមេដឹកនាំប្លុកនេះនិយាយថា ជាការជួយដល់អ៊ុយក្រែនអំឡុងសង្រ្គាមជាមួយរុស្ស៊ី។

លោក ផាវ៉េល វ៉លកូវៀក (Pawel Walkowiak) ម្នាក់ក្នុងចំណោមប្រជាកសិករកំពុងចេញតវ៉ា និយាយថា ពួកគេនឹងមិនឈប់ទេ ព្រោះពួកគេគ្មានជម្រើសក្រៅពីការតវ៉ាឡើយ។

ស្របពេលការតវ៉ា ដែលបានបិទច្រកព្រំដែនឆ្លងកាត់ជាមួយអ៊ុយក្រែន គ្រាប់ធញ្ញជាតិអ៊ុយក្រែន ប្រហែល១៦០តោន ត្រូវបានបំផ្លាញនៅស្ថានីយ៍រថភ្លើងប៉ូឡូញ កាលពីចុងសប្ដាហ៍មុន ដែលបង្កឲ្យផ្ទុះកំហឹងនៅក្នុងប្រទេសអ៊ុយក្រែន ។ ទីក្រុងគីវ បានជំរុញប៉ូឡូញឲ្យដាក់ទោសអ្នកប្រព្រឹត្ត៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        81
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        126
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm