ស្ថា​ប័​ន​ជំ​នា​ញ​ ស្នើ​ទេ​សច​រ​ដែ​ល​ទៅ​ក​ម្សា​ន្ត​នៅ​តំ​ប​ន់​ធ​​ម្ម​ជា​តិ ​កុំ​បេះ​បោ​ច​ផ្កា​​ព្រៃ

2021/07/08 09:30:36 pm        536

ភ្នំពេញ៖ ​ខ​ណៈ​ប្រ​ជា​ព​ល​រ​ដ្ឋ​​កា​ន់​តែច្រើ​​ន​ឡើ​ង​បា​ន​ធ្វើ​ដំណើ​រ​ក​ម្សា​​ន្ត​ក្នុ​ងតំ​​ប​ន់​កា​រពា​រ​​ធ​ម្ម​ជា​តិទាំ​ង​កា​រ​​កម្សា​ន្ត​ធ​ ​ម្ម​តា​ ​​និង​​ទាំ​ងល​ក្ខ​ណៈ​ផ្ស​​ង​ព្រេង​ ​​ម​ន្ត្រីជា​​ន់ខ្ព​ស់​នៃក្រ​​សួ​​ង​ប​រិ​ស្ថា​ន ​បា​ន​អំ​ពា​វ​នា​វ​ដ​ល់​ភ្ញៀ​វ​ទេ​ស​ច​រ​ចូ​ល​​រួ​មថែ​រ​ក្សា​អ​នា​ម័​យ​ប​រិ​ស្ថា​ន​ដោ​យ​វេ​ច​ខ្ច​ប់​ ​និ​ង​ទុ​ក​ដាក់​សំ​ណ​ល់​រឹ​ង​ ​សំ​រា​ម​ ​ឱ្យ​បា​ន​ត្រឹម​ត្រូ​វ​ ​និ​ង​ជា​ពិ​សេ​ ​ស​ចូ​ល​​រួ​ម​ថែ​រក្សា​ជី​វៈ​ច​ម្រុះ​នា​នា​ ​ជា​ពិ​សេ​ស​គួ​រ​កុំ​បេះ​ប្រភេ​ទ​ផ្កា​រុ​ក្ខ​ជា​តិ​ព្រៃ​ដែ​ល​កំពុ​​ង​រង​គ្រោះ​ជិ​ត​ផុ​ត​​ពូ​ជ ​ដើ​ម្បី​រ​ក្សា​ពូ​ជ​ ​និ​ង​សោ​ភ័​ណភា​ព​រ​ម​ណី​យ​ដ្ឋា​ន​ឱ្យ​បា​ន​ស្អា​ត​ ​ស​ម្រា​ប់​កា​រ​ទ​ស្ស​នា​ក​ម្សា​ន្ត​រ​ប​ស់​ភ្ញៀ​វ​ទេ​ស​ច​រ​ដ​ទៃ​ទៀ​ត ​ដែ​ល​ចូ​ល​ចិ​ត្ត​ ​និ​ង​ស្រ​ឡា​ញ់​ធ​ម្ម​ជា​តិ​។​

កា​រ​អំ​ពា​វ​នា​វ​រ​ប​ស់​ឯក​​ឧត្ត​​ម ​នេ​ត្រ​​ ភ​ក្ត្រា​ ​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ប​រិ​ស្ថា​ន​បែ​ប​នេះ​ ​ធ្វើ​ឡើ​ង​ក្រោ​យ​ពី​ស​ង្កេ​ត​ឃើ​ញ​ថា​ ​នៅ​មា​ន​ភ្ញៀ​វ​ទេ​ស​ច​រ​មួ​យ​ចំ​នួ​ន​តូច​មិ​ន​ទា​ន់​បា​ន​គោ​រ​ព​ត្រឹ​ម​ត្រូ​វនូ​វ​វិ​ធា​ន​អ​នា​ម័​យ​ប​រិ​ស្ថា​ន ​និ​ង​ពេ​ល​ខ្លះ​បា​ន​បេះ​ផ្កា​មួ​យ​ចំ​នួ​ន​ដូ​ច​ជា​ប្រ​ភេ​ទ​ផ្កា​បំ​ព​ង់ក្រ​ឡោ​ម​ជា​ដើ​ម​ ​ដែ​ល​ជា​ប្រ​ភេទ​រុ​ក្ខ​ជា​តិ​ដែ​ល​កំ​ពុ​ង​រ​ង​គ្រោះ​បា​ត់​ប​ង់​ពូជ​ ​ដើ​​ម្បីថ​ត​រូ​ប​ប​ង្ហា​ញ​ពី​សេ​ច​ក្តី​ស្រ​ឡា​ញ់​រ​ប​ស់​ខ្លួន​។​

​ឯ​ក​ឧ​ត្ដ​​មប​​ន្តថា​​ ​ប្រ​សិ​ន​បើ​ស្រ​ឡា​ញ់​ ​និ​ងស​រ​សើ​រ​ថា​ ​រុ​​ក្ខជា​តិ​ទាំ​​ង​នេះ​ស្អា​តគួ​​រ​ថែរ​ក្សា​វានៅលើដើម ដើម្បី​ទុកឱ្យ​ភ្ញៀវទេសចរ​ផ្សេងទៀត​បាន​​ឃើញសម្រស់ដ៏ស្អាតនៃជីវៈចម្រុះទាំងនេះផង។

ឯកឧត្តមបន្ថែមថា យោងតាមការសិក្សារបស់អ្នកជំនាញ ផ្កាបំពង់ក្រឡោម, បំពង់​ស្រមោច ឬអ្នកខ្លះហៅថា «ផ្កាបំពង់លុក» ឬ «ផ្កាក្រឡូមពារ» ដែលហៅជា ភាសាបច្ចេកទេសថា Pitcher plants (Nepenthes) គឺ​ជា​ពួក​រុក្ខជាតិស៊ីសាច់ ដែលគេបានដឹងតិចតួចណាស់នៅកម្ពុជា។ គេហៅវាថា ជារុក្ខជាតិស៊ីសាច់ ព្រោះវាអាចចាប់សម្លាប់ និង​រំលាយ​សត្វ​ដែល​ចូលទៅក្នុងទម្រង់ស្លឹកពិ សេសរបស់វា។

រុក្ខជាតិនេះ មានដុះនៅតាមតំបន់ការពារធម្មជាតិនានានៅកម្ពុជា ហើយទីតាំងដែលមានឈ្មោះល្បី គឺដូចជានៅឧទ្យានជាតិ​ព្រះមុនីវង្ស​បូកគោ, តំបន់ខ្នងផ្សារ ក្នុងឧទ្យានជាតិជួរក្រវាញកណ្តាលជាដើម។

ផ្កាបំពង់ក្រឡោមជា ប្រភេទរុក្ខជាតិម៉្យាងមានរាងដូចបំពង់ ហើយ​ផ្ទុក​សារធាតុ ម្យ៉ាងដែលអាចទាក់ទាញ​សត្វល្អិតឱ្យធ្លាក់​ចូលទៅ​ក្នុង​បំពង់​របស់វា ហើយក៏លង់ទឹកក្នុងបំពង់នោះរហូតដល់ងាប់។

នៅ​ពេលសត្វល្អិតងាប់ហើយនោះ សរីរាង្គពិសេសរបស់វា ក៏ចាប់​ផ្ដើម​បំបែក​រំលាយសាកសពស ត្វល្អិតទៅជាសារធាតុចិញ្ចឹម ធ្វើ​ឱ្យ​រុក្ខ​ជា​តិ​​ប្រភេទនេះ​លូតលាស់បានល្អ។

នៅលើពិភពលោក ផ្កាបំពង់ក្រឡោមនេះមានដល់ទៅ ១២៩ប្រភេទ ក្នុងនោះ មាន​ប្រាំ​ប្រភេទ​បាន​និង​កំពុង​ដុះ​លូត​លាស់​នៅ​ប្រទេស​កម្ពុជា​​ដែល​​រួម​​មាន​​៖ ទី១៖ Nepenthes bokorensis ជាប្រភេទដែលមានវត្តមាននៅតំបន់ភ្នំពពកវិល វាលស្រែ៥០០ វាល​ស្រែ​១០០ នៃឧទ្យានជាតិព្រះមុនីវង្ស «បូកគោ»។

ទី២៖ Nepenthes holdenii មានដុះនៅតាមតំបន់ភ្នំនៃភាគនិរតីប្រទេសកម្ពុជា ដូច​ជា​នៅតាមតំបន់ជួរភ្នំក្រវាញជាដើម។ ទី៣៖ Nepenthes kampotiana Lecomte មានដុះនៅក្នុងខេត្តកំពត ដែន​ជម្រក​សត្វព្រៃភ្នំ​សំ​កុ​ស និងនៅតាមតំបន់ជួរភ្នំក្រវាញ។ ទី៤៖ Nepenthes mirabilis (Loureiro) Druce មានដុះនៅខេត្តកំពត ខេត្តកែប និង​ខេត្ត​ព្រះ​សីហនុ។ ទី៥៖ Nepenthes smilesii Hemsley មាននៅដុះខេត្តកំពត និងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ «គិរីរម្យ» នៃ​ខេត្ត​កំពង់​ស្ពឺ។

ឯកឧត្ដមបញ្ជាក់បន្ថែមថា រាល់រុក្ខជាតិបំពង់ក្រឡោមទាំងអស់នេះ ត្រូវបានដាក់ក្នុងឧបសម្ព័ន្ធទី២ (Appendix II) នៃ​អនុសញ្ញាស្តីពី​ពាណិជ្ជ​កម្មអន្តរជាតិលើប្រភេទស ត្វ និងរុក្ខជាតិព្រៃដែលកំពុងរងគ្រោះ (CITES) ដោយមិនអនុញ្ញាត​ឱ្យមាន​ការជួញ​ដូរនោះឡើយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm