ឯកឧត្តម ប៉េង ពោធិ៍នា៖ ផ្លូវជាតិ និងផ្លូវតាមបណ្ដាខេត្តជាង ២ម៉ឺនគីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣

2024/02/28 06:03:04 pm        468

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា បានឱ្យដឹងថា ផ្លូវជាតិ និង​ផ្លូវ​តាម​បណ្ដា​ខេត្តជាង ២ម៉ឺនគីឡូម៉ែត្រ ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ ដែលផ្លូវ​ទាំង​នោះ​មា​​នទាំងផ្លូវក្រាលកៅស៊ូ និងបេតុងជាង១ម៉ឺនគីឡូម៉ែត្រ។

មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ​២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងថា ការរៀបចំ​សន្និបាត​ប្រចាំ​ឆ្នាំ​ធ្វើ​ឡើង​ដើម្បី​ពិនិត្យ និងវាយ តម្លៃលើសមិទ្ធផលការងារ​ដែល​ក្រសួង​សម្រេច​បាន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ស្រប​តាម​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់​រាជរដ្ឋាភិបាល នីតិកាល​ទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

ឯកឧត្តមមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំក្រសួងតែងកំណត់នូវប្រធាន បទសម្រាប់សន្និបាត ដែល​ឆ្លើយតបជាមួយនឹងអាទិភាព និងតម្រូវការជាក់ស្តែង ដែលស្របតាមគោលនយោបាយ និង​ចក្ខុ​វិស័យ​របស់រាជរដ្ឋាភិបាល។ ដោយឡែក​សម្រាប់​ប្រធានបទ​ក្នុង​ឆ្នាំ​នេះ​ក្រសួង​បាន​ជ្រើសរើស​យក​ប្រធាន​បទ «ពង្រឹងការអភិវឌ្ឍធនធានមនុស្ស គុណភាពសំណង់ហេដ្ឋារចនាសម្ព័ន្ធ ការ​រៀបចំ​ច្បាប់-បទដ្ឋានគតិយុត្ត ការផ្តល់ សេវា និងការប្រើប្រាស់បច្ចេកវិទ្យានិងឌីជីថល»។

ក្នុង​នា​ឱកាសសន្និបាតនេះឯកឧត្តមរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា គិតត្រឹម​ឆ្នាំ​២០២៣​កន្លង​ទៅ​ក្រសួង​បាន​ស្ថាបនា និងសាងសង់ផ្លូវជាតិកម្រិត១ និងកម្រិត២ ដែលមានទាំងផ្លូវជាតិ និងផ្លូវ​ខេត្ត​បាន​ចំនួន ៨៥០ ខ្សែ មានប្រវែងជាង ២ ម៉ឺនគីឡូម៉ែត្រហើយបានក្រាលកៅស៊ូ និងបេតុង​ប្រវែង​ជាង​ ១ម៉ឺនគីឡូម៉ែត្រ ស្មើនឹង ៥៦,៣៨% នៃប្រវែងផ្លូវសរុប។

ជាមួយ​នឹងវឌ្ឍនភាពខាងលើ ឯកឧត្តម បានបង្ហាញ​ឆន្ទះ​មុះមុត​អនុវត្ត​ឱ្យ​ស្របតា​ម​ចក្ខុវិស័យ​របស់​រាជ​រដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ​របស់​សម្តេច​មហាបវេធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុង​បន្ត​ដឹកនាំ​ប្រទេស​កម្ពុជាឱ្យមានវឌ្ឍនភាព និងបង្កើតសមិទ្ធផលថ្មីបន្ថែមទៀត តាមគោលការណ៍ រក្សា​ចាស់ ពង្រីកថ្មី-ដោយពង្រឹងប្រសិទ្ធភាព និងពង្រីកវិសាលភាពនៃការអនុវត្ត តាមរយៈ​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយរួមបញ្ចូល​នូវ​កម្ម​វិធី​គោល​នយោបាយ និងវិធានការគន្លឹះសំខាន់ៗ ដែលបានកំណត់ទិសដៅ និង អាទិភាព​នានា​ក្នុង​ការ​ដឹកនាំ​ប្រទេស​៕ អត្ថបទ៖ សេក ឧត្តម 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm