សូល​ទី​ឡូ​អង្គរ​តែងតាំង​អតីត Messi ភ្នំពេញ​ក្រោ​ន​ជា​គ្រូ​បង្វឹក​ថ្មី​

2021/07/09 10:04:36 am        87

​បាល់ទាត់​៖ ក្លិប​សូល​ទី​ឡូ​អង្គរប្រកាស​តែងតាំង​លោក អ៊ុក សុធី គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ដែល​ជា​អតីត​កីឡាករ​រហស្សនាម Messi ក្លិប​ភ្នំពេញ​ក្រោ​នគឺជា​គ្រូបង្វឹក​ថ្មី​របស់​ខ្លួន បន្ទាប់ពី​ក្លិប​បាន​ចែក​ផ្លូវ​ជាមួយ​លោក Darren Pomroy (Charlie) កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ។​

​ការ​តែង​តាំង​គ្រូ​ថ្មី​នេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពី​សូល​ទី​ឡូ​អង្គរ​បាន​ចែក​ផ្លូវ​ជាមួយ​គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​លោក Charlie កាលពី​ថ្ងៃ​ទី​១-​កក្កដា ស្រប​ពេល​លោក អ៊ុក សុធី ទើប​បញ្ចប់​បេសកកម្ម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ទូទៅ​លោក Keisuke honda ដែល​ជា​ប្រធាន​ក្លិប​សូល​ទី​ឡូ​អង្គរ​ផ្ទាល់​កាល​ពី​ពេល​ថ្មីៗ ក្នុង​ការ​ប្រកួត​ជម្រុះ​ពានរង្វាន់​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០២២ នៅ​ប្រទេស​បា​រ៉ែ​ន។​ ​អ៊ុក សុធី គឺ​អតីត​កីឡាករ​មាន​បទពិសោធន៍​ជោគ​ជាំ​លើ​ទីលាន ក្រោយ​ចំណាយ​ពេល​ជិត ១ទសវត្សរ៍​លើ​សមរភូមិ​វាលស្មៅ​ជាមួយ​ក្លិប​សិង្ហ​ក្រហម​ភ្នំពេញ​ក្រោ​ន មុន​លោក​ចូលនិវត្តន៍​នៅ​ចុង​ឆ្នាំ​២០២១៩។ ក្រោយ​ព្យួរ​ស្បែកជើង​ពី​អាជីព​កីឡាករ គ្រូ​បង្វឹក​កាន់​សញ្ញាបត្រ B-License រូប​នេះ​ត្រូវ​បាន​តែងតាំង​អ្នកជា​អ្នក​សម្របសម្រួល​បច្ចេក​ទេស​ ក្រុម​យុវជន​ថ្នាល​ក្លិប​ភ្នំពេញ​ក្រោ​ន រហូត​ត្រូវ​បាន​សហព័ន្ធ​ជ្រើសរើស​ជា​គ្រូ​ជំនួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កាលពី​ថ្មីៗ។​

​ទន្ទឹម​ជាមួយ​ការ​ទទួល​បាន​តួនាទី​គ្រូ​បង្គោល​ក្លិប​ លី​គ​កំពូល​កម្ពុជា​លើកដំបូង​របស់​គ្រូបង្វឹក​វ័យ ៣៤​ឆ្នាំ​រូប​នេះ​ក៏​ទទួល​បាន​ការ​អបអរ​សាទរ​ ពី​គ្រូ​បង្វឹក​ក្លិប​សូល​ទី​ឡូ​ចាស់​លោក Charlie ផង​ដែរ ដោយ​លោក​បាន​ជូនពរ​លោក អ៊ុក សុធី ឲ្យ​ជួប​សំណាងល្អ​ក្នុង​តួនាទី​ថ្មី​នៅ​ក្លិប​សូល​ទី​ឡូ​អង្គរ ដែល​សម្បូរ​កីឡាករ​មាន​ទេពកោសល្យ និង​ខិតខំ​ប្រឹងប្រែង។ ពិសេស​គ្រូ​បង្វឹក​សញ្ជាតិ​អង់គ្លេស​រូប​នេះ បាន​អបអរ​អតីត​កីឡាករ​ជម្រើស​ជាតិ​ដដែល ដែល​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​វ័យក្មេង​របស់​កម្ពុជា ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​ដឹក​នាំ​ក្រុម​នៃ​លី​គ​កំពូល​កម្ពុជា​ទៀត​ផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am