ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៧ពាន់ករណី រឹបអូសបានជាង ៣តោន

2024/02/28 08:01:11 pm        376

នៅឆ្នាំ២០២៣កន្លងទៅនេះ កម្លាំងសមត្ថកិច្ចសហការខិតខំបង្ក្រាបបាននូវបទល្មើសចំនួនជាង ៧ពាន់ករណី ក្នុងនោះរឹបអូសនូវសាធាតុញៀនខុសច្បាប់ចំនួនជាង ៣តោន ខណៈឆ្នាំ២០២២ មានរហូតដល់ ១៦តោន និងឃាត់ខ្លួនជាង១៧ ០០០នាក់ហើយត្រូវបានបញ្ជូនទៅតុលាការជាង ៨ ៧០០នាក់។

ក្នុងសន្និបាតបូកសរុបពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់​ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គ​លេខា​ធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃលើកឡើងថា ជាការកត់​សម្គាល់​ចំពោះ​ករណី​គ្រឿង​ញៀន​ធំៗ ដែលមានចាប់ពី ១គីឡូក្រាមឡើងទៅ និងធ្វើការបង្ក្រាបទីតាំងកែច្នៃ កាលពី​ឆ្នាំ​២០២២ មាន៤៦ករណី ហើយឆ្នាំ២០២៣ មាន៤៣ករណី ។

លោកឧត្តមសេនីយ៍ឯក បានបន្តថា នៅឆ្នាំដដែលនេះ បទល្មើស​ព្រហ្ម​ទណ្ឌ​បាន​កើត​ឡើង​ចំនួន​ជាង​៣ ៥០០លើក កើនឡើងប្រមាណ២៧ភាគរយ បង្ក្រាបបានចំនួនជាង ៣ ០០០ករណី ស្មើនឹង​៩០ភាគរយ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួនជាង ៥ពាន់នាក់ ដែលប្រមាណ​៣៣​ភាគ​រយ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន។

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមាន​ប្រសាសន៍​ថា ក្រៅពីការងារសន្តិសុខសណ្ដាប់ធ្នាប់ និងភូមិឃុំសង្កាត់មានសុវត្ថិភាព សមត្ថកិច្ច​ក៏​ពង្រឹង​ផ​ង​ដែរ​ នូវបញ្ហាអន្តោប្រវេសន៍ ដោយបានត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ចំពោះការ​ចេញ​ចូល​តាម​ច្រកទ្វារ​ព្រំដែននានា ក៏ដូចជាពង្រឹងការចុះពិនិត្យការស្នាក់នៅ ឬធ្វើការងាររបស់​ជន​បរទេស​នៅ​កម្ពុជា ហើយក៏បានតាមដានសភាពការណ៍ជាប្រចាំ ដែលកំពុងកើតឡើងនៅលើពិភពលោក ជា​ពិសេស​ការការពារបញ្ហាភេរវកម្ម ខណៈកាលពីឆ្នាំ២០២៣កន្លងទៅ ពុំមានករណីនេះ បានកើត​ឡើង​នៅ​ក្នុងប្រទេសកម្ពុជានោះដែរ ។

ជាមួយនេះ ឯកឧត្តម ស សុខា ក៏បានជំរុញបន្ថែមដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវខិតខំ​អនុវត្តន៍​បទ​បញ្ជានានា ដែលបានដាក់ចេញដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ចក្រកម្ពុជា ដែលក្នុងនោះមានបញ្ហាគ្រឿងញៀន ក្មេងទំនើប ល្បែងស៊ីសង់ ពង្រឹង​គោល​នយោបាយភូមឃុំមានសុវត្ថិភាពជាដើម ក៏ដូចជា​ការ​ពង្រឹង​ការ​អនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លូវគោក និងខិតខំលើកមុខមាត់រាជរដ្ឋាភិបាល នីតិកាលទី៧ ។

គួរបញ្ជាក់ថាកាលកន្លងទៅថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បាន​ដាក់​ចេញ​នូវ​វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់ ដើម្បីបោសសំអាតបញ្ហាគ្រឿងញៀន គឺជាបឋម បើរកឃើញក្នុងជួរមន្ត្រីរាជការណា ដែល​ប្រើ​ប្រាស់គ្រឿងញៀន នឹងបណ្តេញចេញពីក្របខណ្ឌ ពោលគឺមិន​ចំពោះ​តែ​កង​កម្លាំង​ប្រដាប់​អាវុធ​នោះទេ ហើយជំរុញឲ្យការអនុវត្តបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យបានម៉ឺងម៉ាត់បំផុត មិន​ត្រូវ​ធ្វើដូចទៅនឹងការវែកចកនោះដែរ ។

ដោយឡែកក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ចាប់ពីអំឡុងខែតុលា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ មានកម្លាំងនគរបាលជាតិប្រមាណជិត ១០០នាក់ហើយ ត្រូវបាន​បណ្តេញ​ចេញ​ពី​ក្របខ័ណ្ឌ ដើម្បីធ្វើការបោសម្អាតមន្ត្រីមិនល្អចេញ ដោយមន្ត្រីត្រូវ​បាន​បណ្តេញ​ចេញ​ពី​ក្រប​ខ័ណ្ឌ​ទាំងនោះ មានមន្ត្រីនគរបាលជាតិប្រមាណជិត ៥០នាក់ ដែលធ្វើតេស្ត​ឃើញ​មាន​សារ​ធាតុ​ញៀន ត្រូវបានចាត់នីតិវិធីបណ្តេញចេញពីក្របខ័ណ្ឌ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm