វិមានក្រឹមឡាំងព្រមាន «ភាពជៀសមិនរួច» ជម្លោះជាមួយNATO ប្រសិនបើសម្ព័ន្ធយោធានេះបញ្ជូនកងទ័ពទៅអ៊ុយក្រែន

2024/02/28 08:04:08 pm        110

ប្រមុខសម្ព័ន្ធយោធាណាតូ(NATO) និយាយថា សម្ព័ន្ធមិត្តយោធានេះ ពុំមានផែនការបញ្ជូនកងទ័ពទៅប្រទេសអ៊ុយក្រែននោះទេ ប៉ុន្តែប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាផែនការបញ្ជូនកងទ័ព មិនគួរត្រូវបានច្រានចោលឡើយ។

វិមានក្រឹមឡាំង និយាយកាលពីថ្ងៃអង្គារថា ជម្លោះដោយផ្ទាល់រវាងសម្ព័ន្ធយោធាណាតូ និងរុស្ស៊ី នឹងក្លាយជារឿង«ជៀសមិនរួច» ប្រសិនបើសម្ព័ន្ធយោធានេះ ដាក់ពង្រាយកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។

លោក Dmitry Peskov អ្នកនាំពាក្យរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងមានប្រតិកម្មទៅនឹងសេចក្តីថ្លែងការណ៍ស្តីពីការដាក់ពង្រាយកងទ័ពរបស់សម្ព័ន្ធយោធាណាតូដ៏មានសក្តានុពល នៅក្នុងសន្និសីទអន្តរជាតិមួយដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃចន្ទ។

លោក Peskov បាននិយាយថា ការពិភាក្សាអំពីលទ្ធភាពនៃការបញ្ជូនអ្នកពាក់ព័ន្ធមួយចំនួនពីសម្ព័ន្ធយោធាណាតូ ចូលទៅក្នុងប្រទេសអ៊ុយក្រែន គឺជា «សមាសភាពថ្មីដ៏សំខាន់» ។ លោកនិយាយបន្តថា វាពុំមានផលប្រយោជន៍សម្រាប់ប្រទេសទាំងនេះទេ ហើយពួកគេគួរតែគិតពិចារណា។ ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ការបញ្ជូនកងទ័ពរបស់ប្រទេសលោកខាងលិច នៅកាន់ដែនដីប្រទេសអ៊ុយក្រែន មិនគួរត្រូវបានច្រានចោលនាពេលអនាគតនោះទេ ខណៈប្រតិបត្តិការយោធារបស់រុស្ស៊ី បានឈានចូលដល់ឆ្នាំទី ៣ ហើយអ៊ុយក្រែនព្យាយាមបញ្ចុះបញ្ចូលប្រទេសលោកខាងលិច ឱ្យបន្តផ្តល់ជំនួយយោធាបន្ទាន់។

គំនិតនៃការបញ្ជូនកងទ័ពរបស់សម្ព័ន្ធយោធាណាតូ ទៅកាន់ប្រទេសអ៊ុយក្រែន គឺជារឿងហាមឃាត់ ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ី ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយវានៅតែស្ថិតក្នុងបន្ទាត់ក្រហម សម្រាប់មេដឹកនាំជាន់ខ្ពស់ភាគច្រើន របស់សហភាពអឺរ៉ុប។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz មានគំនិតខុសពីលោក Macron ចំពោះអ្វីដែលបានធ្វើឡើងនៅក្នុងទីក្រុងប៉ារីស ដោយនិយាយថា អ្នកចូលរួមបានព្រមព្រៀងថា នឹងគ្មានកងទ័ព គ្មានទាហាន នៅលើទឹកដីប្រទេសអ៊ុយក្រែន ដែលត្រូវបានបញ្ជូនទៅទីនោះដោយរដ្ឋសហភាពអឺរ៉ុប ឬរដ្ឋសម្ព័ន្ធយោធាណាតូឡើយ។


អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm